ព័ត៍មានទាន់​ហេតុការណ៏
Search

វិនិយោគិន​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការប៉ះទង្គិច​ថ្មី​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​ដំណើរ​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ឆ្នាំ​២០១៦​នោះមក

បន្ទាប់ពី​ការ​ឡើង​ថ្លៃ​នៅ​ចុង​ឆ្នាំ​បញ្ឆេះ​ដោយ​ការបោះឆ្នោត​នៅ​អា​មេ​រិ​កបាន​រុញច្រាន​ភាគហ៊ុន​ឲ្យ​ឡើង​ដល់​កម្រិត​កំពូល​ថ្មី គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​មក ពួក​វិនិយោគិន​មានការ​ប្រុងប្រយ័ត្ន​ថា ទីផ្សារ​អាច​ត្រូវ​បានរៀបចំ​ទុកជា​ស្រេច​សម្រាប់​ការ​កំពប់​ខ្ជាយ​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​២០១៧​។

ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន​គំរូ S & P កំណត់​ថា នឹង​ប្រកាស​អំពី​ការឡើង​ថ្លៃ​ប្រហែល​១០​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦​និង​ប្រហែល​១២​ភាគរយ​នៅលើ​មូលដ្ឋាន​នៃ​ប្រាក់ចំណេញ​សរុប រួមទាំង​ការវិនិយោគ​ឡើងវិញ​នូវ​ប្រាក់ចំណេញ នៃ​ភាគហ៊ុន​នោះ​ផង​។ នេះ​នឹង​បន្ថែម​នូវ​ការ​កើនឡើង​តែមួយ​ខ្ទង់​ដែល​ត្រូវបាន​រំពឹងទុក​ដោយ​ពួក​អ្នកចូលរួម​ក្នុង​ទីផ្សារ​ដែល​ត្រូវបាន​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​មួយ​ឆ្នាំ មុន​នេះ​ជា​មួយនឹង​ជាង​ពាក់​កណ្តាល​នៃ​ការរីកចម្រើន​បានមក​បន្ទាប់ពី​ជ័យជម្នះ របស់​លោក​ត្រាំ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី អា​មេ​រិ​កនៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា​នោះមក។

ឧស្សាហកម្ម Dow Jones Industrial Average ស្ថិត​នៅ​លើ​ជំហាន​កើន​ឡើង​ជាង​១៣​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦ ជាមួយ​ប្រាក់ចំណេញ​សរុប​នៅ​លើ​១៦​ភាគ រយ​។ ចាប់ពី​ទីនេះ​ទៅ ទោះជា​យ៉ាងណាក៏ដោយ​ក៏​វិនិយោគិន​រំពឹងថា ផ្សារ​ហ៊ុន S & P 500 និង​កើនឡើង​នៅ​ពាក់កណ្តាល​ខ្ទង់​តែមួយ​ខ្ទង់​នោះដែរ នៅក្នុង​ឆ្នាំ ២០១៧​។ នេះ​បើ​យោងទៅតាម​ការស្ទង់មតិ​របស់​រ៉​យ​ទ័​រ​បាន​ឲ្យ​ដឹង​នៅ​ដើមខែ​នេះ។

ដោយ​ឆ្លុះបញ្ចាំង​អំពី​ការកើនឡើង​នូវ​តម្លៃ​ភាគ ហ៊ុន​សាមញ្ញ​ដែល​បាន​បន្ត​នេះ មូលនិធិ​ភាគហ៊ុន ដែលមាន​មូលដ្ឋាន​នៅ​អាមេ​រិ​ករ​ក​បាន​១១,៨​ពាន់​លាន​ដុល្លារ នៅ​ក្នុង​សប្តាហ៍​បញ្ចប់​នៅ​ថ្ងៃទី​២៨ ខែធ្នូ​។ ទិន្នន័យ​ពី Lipper បាន​បង្ហាញ​ដូច្នេះ​កាលពី​ថ្ងៃ ព្រហស្បតិ៍​ដែល​ធ្វើ​ឲ្យ​ភាព​ផ្ទុយគ្នា​យ៉ាងខ្លាំង​ពី​មូលនិធិ​ភាគច្រើន​នៃ​ឆ្នាំ​។ ប៉ុន្តែ​វិ​យោគិន​មើលឃើញ​សញ្ញា​នៃ​ការព្រមាន​ជាច្រើន​រួមទាំង​ភាគហ៊ុន​នៅក្នុង​ការវាយតម្លៃ​ដ៏​ថ្លៃ​ជា​ប្រពៃណី នោះ​ផង វិនិយោគ​ចិន​ដែល​បាន​ចុះបញ្ជី​ជាពិសេស​មាន​មនោសញ្ចេតនា​ចំពោះ​ការកើនឡើង​នូវ​តម្លៃ​នៃ​ភាគហ៊ុន​នេះ ហើយ​ធនាគារ​សហព័ន្ធ​ត្រៀម​ដំឡើង​អត្រា​ការប្រាក់​ជាច្រើន​ដង​នៅ​ឆ្នាំនេះ​។​

ស្របពេល​ជាមួយគ្នានេះ ផ្សារ​មួយ​ដែល​បាន​លើក ឡើង​មួយផ្នែក​ដោយ​ក្តីសង្ឃឹម​ចំពោះ​របៀបវារៈ​នយោបាយ​របស់លោក​ដូ​ណា​ល់ ត្រាំ នោះ អាច​ត្រូវបាន​បន្ថយ​ចំពោះ​ពួក​អ្នក​ដែលមាន​ក្តីសង្ឃឹម​ទាំងនោះ និង​ត្រូវបាន​បំពៀច​នៅពេល​លោក ត្រាំ ចាប់ផ្តើម​បំពេញការងារ​។ ផ្សារ​ហ៊ុន S & P បាន​ឡើងថ្លៃ​ជាង​៥​ភាគរយ​ចាប់តាំង​ពី​ថ្ងៃ​បោះឆ្នោត​មក​ចំណែក​ផ្សារ DOW បាន​ឡើងថ្លៃ​ជាង​៨​ភាគរយ​។

ខែមករា បាន​បង្ហាញថា ជា​ខែ​ដ៏​ពិបាក​មួយ​សម្រាប់​ភាគហ៊ុន​សាមញ្ញ នៅក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ ជាមួយ​ផ្សារ​ហ៊ុន S & P 500 បាន​ធ្លាក់ចុះ​យ៉ាងហោចណាស់​ក៏​៣​ភាគរយ​ដែរ នៅក្នុង​ខែមករា​នីមួយៗ នៃ​ឆ្នាំ​២០១៤ ២០១៥ និង​ឆ្នាំ​២០១៦​។ ដើមឆ្នាំ​២០១៦ ត​យ្រូ​វ​បានកត់សម្គាល់​ដោយ​ការចាប់ផ្តើម​ដ៏​អាក្រក់​បំផុត​រយៈពេល​១០​ថ្ងៃ សម្រាប់ S & P ញាំញី ដោយ​ការព្រួយបារម្ភ​អំពី​ការបរាជ័យ​មួយ​នៅក្នុង​គ្រឿង​ប្រើប្រាស់​ការ​បង្អង់​ល្បឿន​របស់​ចិន និង​ការ​បង្កហេតុ​អាក្រក់​របស់​ធនាគារ​ស​ហ​ព័ន្ធ បន្ទាប់ពី​ខ្លួន​បាន​ដំឡើង​អត្រា​ការប្រាក់​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៨​នោះមក​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114