ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ថ្នាក់ដឹកនាំ​ក្រុង​ហុងកុង​ឆ្លើយថា មិនមាន​ប្រព្រឹត្ត​អំពើពុករលួយ​ទេ

អតីត​ថ្នាក់ដឹកនាំ​ក្រុង​ហុងកុង លោក Donald Tsang ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​បំផុត​ត្រូវ​ទទួលរង​ការជាប់​ចោទ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​នេះ កាលពី​ថ្ងៃ​អង្គារ​បាន​បដិសេធថា មិន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​អំពើ​ទទួល​សំណូក​នោះឡើយ ចំពោះ​ការតុបតែង​លំអ​លំនៅដ្ឋាន ផ្ទះល្វែង​ដ៏​ល្អ​ប្រណីត​នៅ​ជាន់​លើ​បង្អស់​នៅក្នុង​ក្រុង​ស្ថិតនៅ​ជាប់​គ្នា​នោះ គឺ​ក្រុង Shenzhen។

លោក Tsang មាន​អាយុ​៧២​ឆ្នាំ​ទៅហើយ​បាន​ឆ្លើយថា គាត់​មិនមាន​ការប្រព្រឹត្ត​ខុសឆ្គង​ក្នុងនាម​ជា​នាយក​ប្រតិបត្តិ “Chief Executive accepting an advantage” នោះទេ ព្រមទាំង​ការចោទប្រកាន់​មួយទៀត​ដែលថា លោក​មិនមាន​កិរិយា​ត្រឹមត្រូវ​នៅក្នុង​ការិយាល័យ​សាធារណៈ​នោះ នៅឯ​តុលាការ​ជាន់ខ្ពស់​។ លោក​បាន​បដិសេធ​ដោយ​មិន​ទទួលយក​ការចោទប្រកាន់​ទាំងពីរ​នៅ​ចុងឆ្នាំ​២០១៥​។​

លោក Tsang ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា “bow tie tsang” ចំពោះ​ស្នាដៃ​ដ៏​ស្រស់បំព្រង​របស់គាត់​បា​ន​ក្លាយជា​នាយក​ប្រតិបត្តិ​លំដាប់​ទី​ពីរ​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៥ បន្ទាប់ពី​អ្នក​ដែល​ត្រូវ​ចុះ​ចេញពី​តំណែង​នេះ ដោយ​ខ្វះ​ប្រជាប្រិយភាព គឺ លោក Tung Chee-Hwa ដែល​បាន​លា​លែង​ពី​តំណែង​ដោយ​មូលហេតុ​បញ្ហា​សុខភាព​។ ការដាក់បន្ទុក​ពីបទ​ប្រព្រឹត្ត​ពុករលួយ​ដែល​លោក Tsang ប្រឈមមុខ​នោះ ត្រូវបាន​ធ្វើឡើង​សម្រាប់​រយៈពេល​ដែល​លោក​ស្ថិតនៅក្នុង​តំណែង​រវាង​ឆ្នាំ​២០១០ និង​២០១២​ជា​ថ្នាំ​ដែល​រូបលោក​ចូលនិវត្តន៍ ក្នុងពេល​ស្ថិត ក្នុង​តំណែង​ជា​នាយក​ប្រតិបត្តិ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114