Connect with us

ព័ត៌មានជាតិ

​ខេត្ត​រតនគិរី​បម្រុងដី​​ជាង ១៤០០ ហិកតា នៅ​ស្រុក​លំផាត់​ទុកសាងសង់ព្រលាន​​យន្តហោះថ្មី

បានផុស

នៅ

ខេត្ត​​រតនគិរី​បាន​បម្រុង​ដី​ជាង ១៤០០ ហិកតានៅ​ស្រុក​លំផាត់ដើម្បី​ទុកវិនិយោគ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​។

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគីរី​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នៅព្រឹកនេះ​ថា វិស័យ​សក្តានុពល​របស់​ខេត្តរតនគីរី​​មាន ៣ គឺ​ទេសចរណ៍ ធនធានរ៉េ និង​កសិឧស្សាហកម្ម។ ខណៈ​​វិស័យ​ទេសចរណ៍ជា​មុខព្រួញដែលរដ្ឋបាល​ខេត្ត​យកចិត្តទុកដាក់ជាងគេ និង​​បាន​ខិតខំកៀរគរ​រក​ដៃគូ​​វិនិយោគពី​ក្រៅ​មក​​អភិវឌ្ឍ​ក្នុង​ខេត្ត​។

»ក្នុង​ពេល​ជួប​ជាមួយ​អ្នក​វិនិយោគ​បរទេស​ម្តងៗ គេ​តែងតែ​សួរ​ថា តើ​ខេត្ត​រតនគីរី​មាន​​ព្រលាន​យន្តហោះ​ហើយ​ឬ​នៅ?​ រដ្ឋបាល​ខេត្ត​​ពិតជា​ចង់​​រកដៃគូ​វិនិយោគ​ ដើម្បី​ឲ្យ​គម្រោង​​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​លេច​ចេញ​ជា​រូបរាង​​ ដែលនឹង​រុញ​កំណើន​ការ​អភិវឌ្ឍ​​របស់​ខេត្តភាគ​ឦសាននេះ»។

លោក​បន្ត​ថា នៅស្រុកលំផាត់​ដែល​មាន​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រពីក្រុងបានលុង ​ខេត្ត​បានបម្រុង​ដី​ជាង ១៤០០ ហិកតា​​ សម្រាប់​​ទុក​​សាងសង់​ព្រលានយន្តហោះថ្មី​​ ខណៈ​ដែល​ព្រលាន​ចាស់​ក្នុង​ក្រុងមិន​អាច​ប្រើប្រាស់បានទៀត​ទេ ដោយសារ​វា​កៀកទីប្រជុំជន ដែល​ឆាប់ៗ​ខាង​មុខ​អាជ្ញាធរ​គ្រោង​នឹងកែប្រែជា​សួន​កម្សាន្ត​​សម្រាប់​ទាក់ទាញអ្នក​ទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងទីតាំងព្រលានយន្តហោះ​ថ្មី លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់ថា​​ នៅចន្លោះរវាងខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងខេត្តរតនគិរី ហើយ​រដ្ឋបាលខេត្ត​ក៏​អំពាវនាវ​រក​ដៃគូ​វិនិយោគ​ដើម្បី​ឲ្យ​គម្រោង​​ព្រលាន​យន្តហោះនេះ​អាច​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​អនាគត។

ខេត្តរតនគីរី​មាន​ព្រលានយន្តហោះចាស់​មួយ​នៅ​ក្រុងបានលុង​ ដែល​សាងសង់ឡើង​តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០។បច្ចុប្បន្ន​ព្រលានយន្តហោះ​នេះ​បាន​ផ្អាក​ដំណើរការ​ទាំងស្រុង។ បើ​តាមអភិបាល​ខេត្ត​រតនគិរី ​ទីតាំង​​​ព្រលានយន្តហោះ​ចាស់នេះ គ្រោង​​អភិវឌ្ឍ​ជា​សួន​កម្សាន្ត​ដ៏​ធំមួយនៅពេល​ដ៏ខ្លីខាងមុខ​នេះ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៩ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម