Connect with us

ជីវិតកម្សាន្ដ

តារាហូលីវូដ ៥ ដួង រស់នៅដោយសន្សំសំចៃទោះបីល្បីយ៉ាងណាក៏ដោយ

បានផុស

នៅ

តារាហូលីវូដមានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិវាល់លានដុល្លារ ទើបពួកគេមានរបស់របរប្រើប្រាស់ប្រណិតៗ ផ្ទះធំ និងឡានទំនើបជិះ។ ប៉ុន្តែតារាល្បីទាំង ៥ ដួងនេះព្យាយាមរស់នៅយ៉ាងសាមញ្ញបំផុតទោះមានចំណូលរាប់លានក្ដី ៖

១. Julia Fox

Julia ជាតារារកចំណូលបានខ្ពស់ ហើយនាងរស់នៅយ៉ាងសាមញ្ញបំផុតដើម្បីចិញ្ចឹមកូនប្រុសរបស់ខ្លួនឲ្យធំធាត់ទៅតាមសង្គមពិតដែលនាងធ្លាប់ឆ្លងកាត់ ដូច្នេះនាងជ្រើសរើសមិននៅផ្ទះធំឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Anthony Anderson

លោក Anthony និយាយថា “ខ្ញុំមិនទិញឡានទំនើបសេរីចុងក្រោយបំផុត ខ្ញុំគ្មានផ្ទះធំជាងគេក្នុងតំបន់នេះទេ” ព្រោះគាត់មានគម្រោងការរៀបចំជីវិតសម្រាប់រស់នៅបន្តក្នុងរយៈពេល ៣០ ឆ្នាំខាងមុខទៀត ។

៣. Kristen Bell

សូម្បីពិធីរៀបការរបស់នាងជាមួយ Dax Shepard ចំណាយអស់ត្រឹមតែ ១៤២ ដុល្លារប៉ុណ្ណោះ ចំណែកការចំណាយប្រចាំថ្ងៃនាងព្យាយាមប្រើប្រាស់គូប៉ុងវិញដើម្បីកុំឲ្យចំណាយប្រាក់ច្រើន ។

៤. Warren Buffett

លោក Warren ប្រហែលជាបុរសមានទ្រព្យសម្បត្តិច្រើនក្នុងចំណោមមហាសេដ្ឋីពិភពលោក ប៉ុន្តែគាត់ចាយប្រាក់រិះថាំណាស់ ។ បច្ចុប្បន្នគាត់រស់នៅក្នុងផ្ទះដែលបានទិញតាំងពីឆ្នាំ ១៩៥៨ ដដែលក្រោមតម្លៃ ៣១,៥០០ ដុល្លារ និងជៀសវាងទិញឡានថ្មីជាដើម គាត់និយាយថា ការចាយលុយមិនបានធ្វើឲ្យគាត់សប្បាយចិត្តឯណា ។

៥. Ashley Greene

នាងគិតថាការចាយលុយត្បិតត្បៀតជាវិធីល្អសម្រាប់ការរស់នៅប្រចាំថ្ងៃ នាងអាចមិនថតរឿង ២-៣ ឆ្នាំដោយគ្មានបញ្ហាហើយនៅតែមានប្រាក់សម្រាប់បង់ថ្លៃជីវភាព ចំណីអាហារ និងចំណីឆ្កែជាទីស្រលាញ់ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ី ៤ ដួង ល្បីខ្លាំងក្នុងសតវត្សទី ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម