Connect with us

ព័ត៌មានជាតិ

៣ ខែ​ដើម​ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ទេសចរអន្តរជាតិ​ជាង ១ លាន ២ សែន​ នាក់

បានផុស

នៅ

រយៈពេល ៣ ខែដើមឆ្នាំនៃឆ្នាំ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២ លាននាក់ ក្នុងកំណើន​ជាង៧១៨ % ក្នុងនោះទេសចរចិនប្រមាណ ១២ ម៉ឺននាក់។

កម្ពុជា​រំពឹង​នឹង​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​យ៉ាង​តិច​ ៤ លាននាក់នៅ​ឆ្នាំ ២០២៣ ​ទន្ទឹម​នឹង​ការ​ដាក់ចេញ​ផែន​ការ​សកម្មភាព​ ៥ ចំណុច ​ដើម្បី​បន្តទាក់ទាញ​ទេសចរអន្តរជាតិ​ និង​គាំទ្រ​យុទ្ធនាការ​ «ឆ្នាំទស្សនា​កម្ពុជា​ ២០២៣»​ ក្រោម​ទិស​ស្លោក​ «រាល់ថ្ងៃ ​គឺជាអច្ឆរិយ:​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លើកឡើង​​នៅក្នុង​កិច្ច​ប្រជុំ​លើកទី៣ ​នៃ​ក្រុម​ការងារ​រាជរដ្ឋាភិបាល ​និង​ឯកជន​ដើម្បី​ស្តារ ​និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ និង​ក្រោយ​វិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១​ ខែមករា​ឆ្នាំ២០២៣ ​ថា កម្ពុជា​​នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោច ៤ លាននាក់ ដោយក្នុងនោះទេសចរចិនប្រមាណ ១ លាននាក់។

ការ​រំពឹងដូច្នេះដោយយោងទៅលើការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការប្រកាសបើកព្រំដែនរបស់ចិនឡើងវិញ។

ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវផែនការសកម្មភាពចំនួន ៥ ចំណុច។ ក្នុងនោះរួមមាន ការរៀបចំសេចក្តីព្រាងវិធានការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការលើកកម្ពស់កិត្តិនាមទេសចរណ៍ ការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាមួយនិងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ «មួយខែយ៉ាងតិចមួយព្រឹត្តិការណ៍» ដើម្បីបង្កើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម