Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសចូលឆែកឆេរ ទីស្នាក់ការគណបក្សធំបំផុត​របស់ សហភាពអឺរ៉ុប

បានផុស

នៅ

កាលពីថ្ងៃអង្គារទី០៤ខែមេសា មន្ត្រីប៉ូលិសបែលហ្ស៊ិក និងអាល្លឺម៉ង់ បានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនអឺរ៉ុប (EPP) ក្នុងទីក្រុងព្រុចសែល ជុំវិញការស៊ើបអង្កេតអំពើពុករលួយ។

ទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនអឺរ៉ុប (រូបថត៖ Italy24)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សបានចេញសេចក្តីថ្លែងការណ៍ថា “ការឆែកឆេរនេះ ត្រូវបានភ្ជាប់ទៅនឹងការស៊ើបអង្កេតដែលកំពុងបន្តនៅក្នុងរដ្ឋ Thuringia នៃប្រទេសអាល្លឺម៉ង់។ គណបក្ស​​កំពុង​សហការ ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​ផ្តល់​ព័ត៌មាន និង​ឯកសារចាំបាច់​ទាំងអស់​”។

គណបក្ស​បន្ត​ថា ខ្លួន​នឹង​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ ដោយសារតែ​ការ​ចុះ​ទៅ​ពិនិត្យ​របស់​ប៉ូលិស ​គឺ​ទាក់ទង​នឹងការ​ស៊ើបអង្កេត​ផ្លូវ​ច្បាប់​ដែល​កំពុង​បន្ត។

ស្របពេលជាមួយគ្នានោះ គេហទំព័រព័ត៌មាន Euractiv បានរាយការណ៍ថា កុំព្យូទ័រជាច្រើនគ្រឿងត្រូវបានរឹបអូសក្នុងអំឡុងពេលឆែកឆេរ ហើយការស៊ើបអង្កេតគឺផ្តោតលើលោក Mario Voigt ដែលជាមេដឹកនាំគណបក្សនយោបាយ CDU នៅរដ្ឋ Thuringia។

លោក Mario Voigt (រូបថត៖ News In Germany

លោក Voigt ត្រូវបានគេជួលឲ្យចាត់ចែងយុទ្ធនាការបោះឆ្នោតឌីជីថលរបស់ EPP ក្នុងឆ្នាំ ២០១៩ ហើយរងការចោទប្រកាន់ថា បានចុះកិច្ចសន្យាការងារមួយចំនួនជាមួយក្រុមហ៊ុនអ៊ីនធឺណិតនៅរដ្ឋ Thuringia ជាថ្នូរនឹងការសូកប៉ាន់។

មន្ត្រី EPP បានបញ្ជាក់ប្រាប់ Politico ថា ការស៊ើបអង្កេតអាល្លឺម៉ង់-បែលហ្ស៊ិក គឺទាក់ទងនឹងបញ្ហារវាងអ្នកម៉ៅការម្នាក់ដែលបានធ្វើការឲ្យ EPP ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០១៩ និងអ្នកម៉ៅការបន្តពីនោះនៅក្នុងប្រទេសអាល្លឺម៉ង់” ។

បង្កើតឡើងក្នុងឆ្នាំ១៩៧៦, EPP គឺជាសម្ព័ន្ធអន្តរជាតិនៃបណ្តាគណបក្សប្រជាធិបតេយ្យកណ្តាល និងគ្រីស្ទានមកពីទូទាំងសហភាពអឺរ៉ុប រួមទាំង CDU របស់អាល្លឺម៉ង់, គណបក្សសាធារណរដ្ឋរបស់បារាំង និងគណបក្ស Fine Gael របស់អៀរឡង់ផងដែរ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានសភាអឺរ៉ុបលោក Roberta Metsola គឺជាសមាជិក ហើយ EPP គឺជាគណបក្សធំបំផុតនៅក្នុងសភាអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៩៩មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បែលហ្ស៊ិក ចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យរៀបគម្រោង វាយប្រហារភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម