ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន រឹតបន្តឹង​សន្តិសុខ​ព្រំដែន​ទី​បេ ដើម្បី​វាយ​ប្រយុទ្ធ​នឹង​ក្រុម​បំបែក​ខ្លួន​

ប្រទេស​ចិន បាន​រឹតបន្តឹង​និយ័តកម្ម​សន្តិសុខ​នៅ តំបន់​ព្រំដែន​ទី​បេ ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​ហានិ​ភ័យ​ដែល​អាច​កើតមាន​ជាមួយនឹង​ក្រុម​ភេរវកម្ម​និង​ក្រុម​បំបែក​ខ្លួន​។ នេះ​ជាការ​លើកយក​មក​និយាយ​ដោយ​កាសែត​របស់​រដ្ឋ Global Times​។​

ការ​អនុវត្តន៍​បែបនេះ អាស្រ័យ​ដោយសារ​មានការ​លើកឡើង​ដោយ​ប្រទេស​ចិន កាលពីដើម​ខែធ្នូ ដល់​ប្រទេសជិតខាង​គ្នា​នៅ​ភាគ​និរតី​គឺ ប្រទេស​ឥណ្ឌា ឲ្យ​ចៀសវាង​បង្ក​ភាព ស្មុគស្មាញ ព្រោះតែ​ជម្លោះ​កើតមាន​ជាប់​ជានិច្ច​ដោយសារតែ​ការធ្វើ​ទស្សនកិច្ច​របស់​អ្នកដឹកនាំ​សាសនា​ទី​បេ​និរទេស​ទៅកាន់​តំបន់​ព្រំដែន​នោះ​។

គួររំលឹកថា ប្រទេស​ទាំងពីរ​នេះ​ធ្លាប់​វាយ​ប្រយុទ្ធ គ្នា​នៅក្នុង​សង្គ្រាម​ព្រំដែន​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​កាលពី​ឆ្នាំ​១៩៦២​។

ក្រុង​ប៉េកាំង​មើលឃើញថា​មេដឹកនាំ​ដួងព្រលឹង​ទី​បេ ដែល​ត្រូវ​និរទេស គឺ​សង្ឃ Dalai Lama ថា​ជា​ជន​បំបែក​ខ្លួន​មួយរូប​ប្រកបដោយ​គ្រោះថ្នាក់​។ ព្រះអង្គ​គឺជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ដែល​មានបន្ទូលថា ព្រះអង្គ​គ្រាន់តែ​ចង់បាន​ស្វយ័តភាព ដោយ​ឥត​ក្លែងក្លាយ​សម្រាប់​ទឹកដី កំណើត​របស់​ព្រះ អង្គ​។ ព្រះអង្គ​បាន​ភៀស​ព្រះកាយ​ទៅកាន់​ប្រទេស​ឥណ្ឌា នៅ​ឆ្នាំ​១៩៥៩ បន្ទាប់ពី​រង​បរាជ័យ​ក្នុង​ការ​ងើប ឡើង​តស៊ូ​ជាមួយនឹង​ចិន​។

ក្រុម​សិទ្ធិមនុស្ស​និយាយ​ថា ប្រទេស​ចិន កំពុងតែ​ជាន់ឈ្លី លើ​ជំនឿ​សាសនា វប្បធម៌ ប្រពៃណី របស់​ទី​បេ ដែល​ការចោទប្រកាន់​នេះ​រង​ការ​បដិសេធ​ពី​ក្រុង​ប៉េកាំង​ដែល​និយាយថា កងទ័ព​របស់ខ្លួន​បាន​រំដោះទឹកដី​ទី​បេ​ដោយ​ភាព​ក្សេមក្សាន្ត​នៅ​ក្នុង​ឆ្នាំ​១៩៥០​។

កងទ័ព​នៅ​តំបន់​ទី​បេ បាន​ស្ថាបនា​កំផែង​ដែក​ថែម “steel Great Wall” ដើម្បី​ការពារ​ព្រំដែន​។ ប្រធាន​បក្ស​កុម្មុយនីស្ត​នៅ​តំបន់​ហី​ុ​យ៉ា​ឡា​យ៉ា លោក Wu Yingjie បាន​និយាយ​ដូច្នេះ​នៅក្នុង​សុន្ទរកថា មួយ​កាលពី​ខែធ្នូ ចេញផ្សាយ​នៅលើ​វែបសាយ China Tibetan News Agency ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​។
លោក Wu បាន​កត់ត្រា​សម្តី​របស់​លោក​ប្រធានាធិបតី Xi Jinping ដូច​បាន​មានប្រសាសន៍ លើក ឡើង ថា ដើម្បី​គ្រប់គ្រង​ប្រទេស យើង​ត្រូវតែ​គ្រប់គ្រង​ព្រំដែន​របស់​យើង ដើម្បី​គ្រប់គ្រង​ព្រំដែន​របស់​យើង​យើង​ត្រូវតែ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ជាដំបូង​បង្អស់​នៅ​ទី​បេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684