Connect with us

KPT+

ក្មេងប្រុសអាមេរិកម្នាក់ មានគម្រោងជិះកង់ជុំវិញពិភពលោកកំពុងល្បីក្នុង Tik-Tok

បានផុស

នៅ

Liam Garner ក្មេងប្រុសវ័យ ១៧ ឆ្នាំរស់នៅទីក្រុង Los Angeles បានជិះកង់អស់រយៈពេល ១៧ ខែពីអាឡាស្កាទៅកាន់អាហ្សង់ទីនចម្ងាយ ២ ម៉ឺនម៉ាយជាមួយប្រាក់សន្សំ ៥ ពាន់ដុល្លារប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Garner ប្រាប់ Insider ថាខ្លួនបានឆ្លងកាត់ប្រទេសចំនួន ១៤ រួចទាក់ទងនឹងគ្រួសារនៅម៉ិចស៊ីកូ ប៉ាណាម៉ា ថែមទាំងមានអ្នកតាមដានក្នុង Tik-Tok ជាង ៣៥០,០០០ នាក់ឯណោះ ។

គ្រាន់តែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុង Los Angeles ភ្លាម ក្មេងប្រុសខាងលើចាប់ផ្ដើមរៀបចំដំណើរផ្សងព្រេងដ៏ធំភ្លែត ។ ដំបូងម្ដាយរបស់គាត់មិនយល់ព្រមនឹងផែនការនេះឡើយ ចំណែកឪពុកវិញក៏មិនដឹងដែររហូត Garner ទៅដល់អាឡាស្កាទើបបែកធ្លាយ ប៉ុន្តែបច្ចុប្បន្នឪពុកម្ដាយរបស់គាត់ក្លាយជាអ្នកគាំទ្រយ៉ាងពេញទំហឹងទៅហើយ ។

និយាយពីឧបសគ្គវិញ Garner ធ្លាប់ត្រូវចោរប្លន់អស់ពីខ្លួននៅម៉ិចស៊ីកូ និងជួបគ្រោះថ្នាក់នៅកូឡុំប៊ីដល់ថ្នាក់សម្រាកនៅពេទ្យមួយខែទៀតផង យ៉ាងណាគាត់នៅតែតស៊ូធ្វើដំណើរទៅមុខបន្តដោយក្ដីមោះមុត ។ ក្រៅពីនេះ Garner បានចែករំលែកពីការចំណាយរបស់ខ្លួនថា គាត់ព្យាយាមត្បិតត្បៀតចាយត្រឹមមួយខែ ៤៥០ ដុល្លារ និងអាចរកចំណូលពី Tik-Tok សរុបជាង ៣ ពាន់ដុល្លារសម្រាប់បន្តដំណើរ ។

កាលពីខែមករា ទី១០ ក្មេងប្រុសដដែលបានសម្រេចគោលដៅរបស់ខ្លួននៅទីក្រុង Ushuaia ក្នុងអាហ្សង់ទីនខាងត្បូង ហើយទើបត្រឡប់ទៅផ្ទះវិញថ្មីៗនេះ ។ បន្ទាប់ពី Garner សរសេរសៀវភៅអំពីដំណើរផ្សងព្រេងរួចរាល់ គាត់នឹងចាប់ផ្ដើមជិះកង់ទៅកាន់ផ្នែកអឺរ៉ុបនិងអាស៊ីម្ដង ៕

ប្រែសម្រួល​ ៖ វារី

ចុចអាន ៖ បុរសចម្លែកនៅ អាមេរិក អាចផលិតជាតិអាល់កុលពីក្នុងខ្លួនដោយស្វ័យប្រវត្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម