ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា កាន់តែ​ធ្វើ​ឲ្យ​មហាជន​មាន​មន្ទិល​ លើ​ល្បែង​ស្នេហា​ក្រៅ​ឆាក​ជាមួយ ឆន សុវណ្ណ​រាជ

ភ្នំពេញ ​៖ កន្លងមក​គេ​ចាំ​បាន​ថា​ រវាង​តារាចម្រៀង​ស្រី​-​ប្រុស​ល្បីឈ្មោះ​ពីរ​រូប​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក ឆន សុ​វណ្ណា​រាជ ធ្លាប់​ធ្លាយ​ដំណឹង​នៃ​ការ​សាង​សម្ព័ន្ធភាព​ស្នេហា​ស្ងាត់​ៗ​ជាមួយគ្នា​ម្តង​រួច​មក​ហើយ​ ខណៈ​ដំណឹង​សង្ស័យ​នោះ​ បាន​ផ្ទុះឡើង​បន្ទាប់ពី​អ្នក​ទាំងពីរ​ឧស្សាហ៍​បង្ហាញ​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយគ្នា​ប្រៀប​ដូច​គូស្នេហ៍​ កំពុង​ស្វែង​មើល​ពី​ចិត្ត​គ្នា​ផង​នោះ។

យ៉ាងណាមិញ ​កាល​នោះ​ បន្ទាប់ពី​មាន​ព័ត៌មាន​ស្នេហា​បែបនេះ ​តារា​ប្រុស​លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ភ្លាមៗ​នោះ ​ក៏បាន​ចេញមុខ​បំភ្លឺ​ប្រាប់​មហាជន​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ដែរ​ថា​ ភាព​ស្និទ្ធស្នាល​នេះ​ គ្រាន់តែ​ជា​ការ​រាប់អាន​គ្នា​ត្រឹម​ជា​មិត្តភាព​ អ្នក​ធ្វើ​ការងារ​រួម​អាជីព​សិល្បៈ​ជាមួយគ្នា​ប៉ុណ្ណោះ​ គឺ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ក្រៅ​ឆាក​ដូច​ការ​លើក​ឡើង​នោះឡើយ។

ថ្វីត្បិតតែ​មានការ​បកស្រាយ​បញ្ជាក់​ប្រាប់​ទស្សនិកជន​ម្តង​ជា​ពីរ​ដង​ហើយក៏​ពិតមែន ​ប៉ុន្តែ​ដំណឹង​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​នៅតែ​ជា​មន្ទិល​សម្រាប់​មជ្ឈដ្ឋាន​មហាជន​អ្នកគាំទ្រ​ដដែល​ ព្រោះ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាង​នេះ​ក្រោយពី​ផ្ទុះ​រឿង​នេះ​ឡើង គឺ​លោក ឆន សុ​ណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ហាក់​កាន់តែ​ផ្អែមល្ហែម​បង្ហាញ​ភាព​ស្និទ្ធស្នាល​ថែម​ឡើង​មួយ​កម្រិត​ទៀត។

មិនតែប៉ុណ្ណោះ​បើ​សង្កេតមើល​រាល់​សកម្មភាព​របស់​លោក ឆន សុ​វណ្ណា​រាជ រឹតតែ​ដូចជា​យល់ចិត្ត​ថ្លើម​ផ្គាប់ចិត្ត ឱប សុគន្ធ​កញ្ញា ខ្លាំង​ណាស់​។ ម្យ៉ាងទៀត​ដោយហេតុថា អ្នក​ទាំងពីរ​ខុសពី​តារា​ផ្សេងទៀត​ ដែល​រាប់អាន​គ្នា​ត្រឹម​ជា​មិត្តភក្តិ​ធម្មតា​នោះ​។ នេះ​បើតាម​ប្រភពពី​ទស្សនិកជន​អ្នកគាំទ្រ​លើកឡើង។

ស្រប​ពេល​ដែល​ដំណឹង​ស្នេហ៍​នេះ​ នៅតែ​ជា​មន្ទិល​របស់​មហាជន​ថ្មីៗ​នេះ​ក្នុង ​ដំណើរ​ចេញទៅ​ក្រៅប្រទេស​រវាង​ពួកគេ​ទាំងពីរ​នាក់​ គឺ​តារា​ចម្រៀង​ចង្កា​ព្រែ​កលោក ឆន សុ​វណ្ណា​រាជ ជាមួយ​កញ្ញា ឱក សុគន្ធ​កញ្ញា គឺ​អ្នក​ទាំងពីរ​កាន់តែ​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​យល់ចិត្ត​គ្នា​ខ្លាំង​ ជាមួយ​ការ​ទម្លាយ​រូបភាព​មួយ​សន្លឹក​ ដែល​បាន​ដាក់​ដៃ​ផ្គុំ​ជា​រូប​បេះដូង​ ហើយ​សរសេរ​ថា ​ឈ្លោះ​គ្នា​មិន​សំខាន់​តែ​សំខាន់​កុំ​ឲ្យ​ឈ្លោះ​ច្រើនពេក​…​។ ខ្លាច​អស់​ពាក្យ​ឈ្លោះ​ ព្រោះ​នៅសល់​ពេល​ដល់​ទៅ​ជាង​៦០​ឆ្នាំ​ទៀត។

តាមរយៈ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មហាជន​កាន់តែ​មាន​ភាព​សង្ស័យ​ខ្លាំង​ឡើងលើ​រឿងនេះ។ តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក ឆន សុ​វណ្ណា​រាជ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​ខែមករា ​ឆ្នាំ​២០១៧​កម្ពុជា​ថ្មី​ ពុំ​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែ​ម​បានទេ​។

ដោក​ឡែក​តារា​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏​មិន​អាច​ស្វែងរក​ការ​សួរនាំ​បានដែរ​។ ដូច្នេះ​កម្ពុជា​ថ្មី​សង្ឃឹមថា​ នឹង​មាន​ការ​ចេញ​មុខ​បញ្ជាក់​ការពិត​ពី​សំណាក់​តារា​ប្រុស​-​ស្រី​ទាំង​២​ដួង​ខាងលើ​នេះ​នៅ​ពេល​ក្រោយ​ដើម្បី​ស្រាយ​មន្ទិល​មហាជន​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114