ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្សែង​អ័ព្ទ ដែល​វាយប្រហារ​ក្រុង​ប៉េកាំង​ជូនដំណឹង​សម្រាប់​ថ្ងៃ​ទី​ពីរ​ជាមួយនឹង​ការចុះ​អ័ព្ទ​កាន់តែ​ធ្ងន់ធ្ងរ

រដ្ឋធានី​របស់​ប្រទេស​ចិន​បានប្រកាស​អាសន្ន​ពី​ផ្សែង​អ័ព្ទ​ក្រហម​ឡើង​ខ្ពស់បំផុត​របស់ខ្លួន​ស​ម្រា​ប់​ថ្ងៃទី​ពីរ​កាលពី​ថ្ងៃ​ពុធ​ដោយបាន​បិទផ្លូវ​ហាយវ៉េ​នៅ​ជុំវិញ​ទីក្រុង ខណៈដែល​វា​គឺធ្វើឡើង​រួចទៅហើយ​ក្រោម​ការប្រកាសអាសន្ន​នៃ​ផ្សែង​អ័ព្ទ បន្ទាប់ពី​សប្ដាហ៍​នៃ​ការបំពុល​ដកដង្ហើម​មិន​រួច​នៅ​រដូវរងារ ។​

ការិយាល័យ​អាកាសធាតុ​របស់​ប្រទេស​ចិន​បាន​ព្រមាន​ពី​ភាព​មើលឃើញ​តិចជាង ៥០​ម៉ែត្រ​ក្នុង​តំបន់​មួយចំនួន ហើយ​ព្រលានយន្តហោះ​ជាច្រើន​ត្រូវ​បញ្ចប់​ការហោះហើរ​ផងដែរ ។​
​សារ​ព័ត៌មាន Beijing Evening News បាន​រាយការណ៍​ថា ភ្ញៀវទេសចរ​ជាង ២​ពាន់​នាក់​បាន​ជាប់គាំង​នៅលើ​នាវា​កម្សាន្ត​មួយរយៈ​ពេល​ពីរ​ថ្ងៃ​បន្ថែមទៀត​នៅ​ជិត​កំពង់ផែ Tianjin ខណៈដែល​ផ្សែង​អ័ព្ទ​បាន​រារាំង​នាវា​នេះ​ពី​ការ​ចុះចត​រហូតដល់​ថ្ងៃ​ចន្ទ ។​

ទីភ្នាក់ងារ​សុវត្ថិភាព​នាវាចរណ៍​បាន​និយាយថា ភាព​មើលឃើញ​តិចតួច​បាន​ជំរុញ​ឲ្យ​កំពង់ផែ​ធំៗ​នៅ​ភាគ​ខាងជើង​ចំនួន​បី​ផ្អាក​ការផ្ទុក​នៃ​នាវា​កាលពី​ថ្ងៃ​អង្គារ ។​

ទីភ្នាក់ងារ​ស៊ីន​ហួ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ជើងហោះហើរ​មកដល់ និង​ចេញដំណើរ​សរុប​ចំនួន ១៦៤​ជើង​នៅឯ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង Shijiazhuang ដែល​រដ្ឋធានី​របស់​ខេត្ត Hebei នៅ​ភាគ​ខាងជើង​របស់​ប្រទេស​ចិន​ត្រូវបាន​លុបចោល​រហូតដល់​ពេលព្រឹក​ព្រលឹម ។

ជើងហោះហើរ​បួន​ផ្សេងទៀត​ត្រូវបាន​បង្ខំ​ឲ្យ​ចុះចត​នៅ​ព្រលានយន្តហោះ​ដទៃទៀត ហើយ​ការហោះហើរ ២៣​ជើង​ផ្សេងទៀត​ត្រូវបាន​ពន្យា ដោយសារតែ​ភាព​មើលឃើញ​ក្នុង​កម្រិត​ទាប ។​
​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​នេះ​កំពុង​គ្របដណ្ដប់​ទីក្រុង​ប៉េកាំង និង​ទីក្រុង​៧១​ផ្សេងទៀត​សម្រាប់​រយៈពេល​ប្រាំ​ថ្ងៃ​កន្លងមកនេះ​គឺជា​កំណត់​ការទទួលយក​កាន់តែ​អាក្រក់​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈពេលដែល​រដ្ឋាភិបាល​បាន​បញ្ជូន​ក្រុមមន្ត្រី ៤០.០០០​នាក់​ដើម្បី​ត្រួត​ពិនិត្យមើល​ការរំលោភបំពាន​ដោយ​រោងចក្រ​អំពី​ការព្រមាន​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន ។​

ការជូនដំណឹង​ពី​ការបំពុល​នេះ​គឺជា​រឿង​ធម្មតា​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន ជាពិសេស​ក្នុងអំឡុងពេល​រដូវរ​ងា​ដែល​ត្រជាក់​ខ្លាំង នៅពេលដែល​តម្រូវការ​ថាមពល​ច្រើន​របស់​វា​បាន​ជួបគ្នា​ដោយ​ធ្យូង និង​ថ្ម​ជាច្រើន ។ ការប្រកាសអាសន្ន​ផ្សែង​អ័ព្ទ​របស់​ក្រុង​ប៉េកាំង​គឺជា​ថ្ងៃទី​ពីរ​ដែល​កំពុង​ចោទសួរ​ពី​ការរស់នៅ​មួយចំនួន​នៅក្នុង​ទីក្រុង​នេះ ។​

ក្រសួង​ការពារ​បរិស្ថាន​បាន​និយាយថា ខ្លួន​មិនបាន​ចេញ​សេចក្ដីជូនដំណឹង​ពី​ផ្សែង​អ័ព្ទ​ក្រហម​នេះឡើយ ដោយសារតែ​ភាពខុសគ្នា​នៅក្នុង​ការ​ព្យាករ​សម្រាប់​ផ្នែក​ផ្សេងគ្នា​នៃ​ទីក្រុង​ប៉េកាំង ។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បាន​រាយការណ៍​ថា មនុស្ស​១០​ក្រុម​ដែលមាន​បុគ្គលិក​ចំនួន ៤០.០០០​នាក់​មកពី​កម្រិត​ផ្សេងគ្នា​ជាច្រើន​នៃ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា ត្រូវបាន​ប្រមូល​ឲ្យ​ទៅ​ពិនិត្យមើល​សហគ្រាស និង​ការដ្ឋាន​សំណង់​ជាង ៣០.០០០​កន្លែង ព្រមទាំង​យានយន្ត ៦០.០០០​គ្រឿង​នៅ​ទូទាំងប្រទេស ។​

ការបំពុល​យ៉ាងខ្លាំង​នៅ​ខេត្ត Hebei បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ដែលមាន​ជាតិពុល​នៅ​ទីក្រុង Tangshan ដែលជា​ទីក្រុង​ផលិត​ដែកថែប​ធំជាងគេ​បំផុត​របស់​ប្រទេស​ចិន​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ប៉េកាំង​ឲ្យ​បាន​បិទ​រោងចក្រ​ផងដែរ ៕

Reuters