Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា អំពាវនាវឱ្យវិស័យឯកជន ជួយផ្សព្វផ្សាយពូជស្រូវថ្មី ចំប៉ីស៧០ ដើម្បីឱ្យមានទីផ្សារច្រើន

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងពិធីបើកឱ្យប្រើប្រាស់ស្រូវក្រអូបពូជថ្មី ចំប៉ីស៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅថ្ងៃទី០៥ ខែមេសា នេះថា ស្រូវចំប៉ីស៧០ គឺជាពូជស្រូវថ្មី ដូច្នេះត្រូវធ្វើយ៉ាងណារកទីផ្សារឱ្យបានច្រើន តាមរយៈការជួយផ្សព្វផ្សាយពីវិស័យឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “ចំប៉ីសនេះជាពូជថ្មី អ៉ីចឹងយើងត្រូវការឱ្យមានការទទួលស្គាល់ទីផ្សារឱ្យបានច្រើន។ សង្ឃឹមថាវិស័យឯកជនយើងអាចយកពូជនេះទៅផ្សព្វផ្សាយនៅគ្រប់វេទិកាផ្សេងៗដែលមានការដាក់តាំងនូវផលិតផលកសិកម្ម”។

លោក ឌិត ទីណា បានអះអាងថា បើទោះបីជាបច្ចុប្បន្ននេះការស្រូចស្រូវ ក៏ដូចជាការធ្វើកសិកម្មមានទំនើបកម្មជាងពីមុន ក៏ប៉ុន្តែ បញ្ហាប្រឈមនៅមិនទាន់បាត់អស់នៅឡើយទេ តែងតែកើតមានជានិច្ច។ បញ្ហាប្រឈមទាំងនោះមានដូចជា បំរែបំរួលអាកាសធាតុ និងបញ្ហាទីផ្សារ។ លោកបានបញ្ជាក់ថា ជុំវិញនឹងបញ្ហាទាំងអស់នេះ រដ្ឋាភិបាល និងក្រសួងកសិកម្ម ក៏បានទទួលយកមកដោះស្រាយជាបណ្តើរៗផងដែរ។

ជាមួយគ្នានេះ​ តាមរយៈការបង្កើតពូជថ្មីៗ ជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ដើម្បីបានពូជមួយដែលសុទ្ធល្អ គឺជាការរួមចំណែកមួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងបង្កើនផលិតភាព និងការចំណេញដល់ប្រជាជន។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី។

លោកបន្ថែមថា ស្រូវ និងអង្កររបស់កម្ពុជា ត្រូវបានបរទេសទទួលស្គាល់នៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការបង្កបង្កើនស្រូវមានគុណភាព និងអាចនាំចេញទៅបរទេសកាន់តែច្រើន​ ដោយគិតពីទីផ្សារ។ ចំពោះ ផ្នែកទីផ្សារ គឺពិតជាសំខាន់ខ្លាំងក្នុងវិស័យកសិកម្ម ជាកន្លែងមួយដែលអាចស្រូបទាញពីកន្លែងផ្សេងៗក្នុងការបង្កបង្កើនផលក្នុងការនាំចេញផលិតផលទៅកាន់អន្តរជាតិ និងមានតម្លៃថ្លៃជាងគេ។

លោកមានប្រសាសន៍ថា៖ “នៅពេលដែលអង្ករយើងជាប់លេខ១ប្រាំដង នៅពេលដែលពូជថ្មីកើតចេញពីពូជដែលជាប់លេខ១ប្រាំដង គឺយើងនឹងរុញនូវការយល់ដឹងអំពីពូជថ្មីរបស់យើងនៅលើពិភពលោកតែម្តង”។ ជាមួយគ្នានេះ ប្រសិនបើជនជាតិបរទេស ឬ ជនជាតិខ្មែរដែលរស់នៅបរទេសទទួលបានពូជស្រូវដែលសុទ្ធល្អ និងមានការពេញនិយម នោះអង្ករខ្មែរនឹងមានវត្តមាននៅឆាកអន្តរជាតិកាន់តែច្រើន។

សូមជម្រាបថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជា និងអូស្ត្រាលីបានដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ថ្មី ដែលជាពូជស្រូវក្រអូប បង្កាត់ចេញពីពូជស្រូវផ្ការំដួល ដោយប្រើពេលត្រឹម៣ខែក្នុងការដាំដុះ មិនប្រកាន់រដូវ មិនត្រូវការជីច្រើន និងធន់ជាមួយនឹងបំរែបំរួលអាកាសធាតុ។ ស្រូវចំប៉ីស៧០ អាចយកទៅដាល់អំបុក និងដុតជាក្រឡានបានផងដែរ។

ឈ្មោះស្រូវចាប៉ីស៧០ ត្រូវបានដាក់ឈ្មោះដោយសម្តេចតេជោ ហ៊ុន សែន ដោយលេខ៧០ តំណាងឱ្យខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម