Connect with us

KPT+

លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន

បានផុស

នៅ

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានទស្សនាវដ្ដីដ៏ល្បីល្បាញ Forbes ចាត់​ថ្នាក់​ជា​មហាសេដ្ឋី​លំដាប់ខ្ពស់​ ដោយ​រក​ឃើញ​ថា ទ្រព្យសម្បត្តិ​របស់​លោក​កើន​ឡើង​ជាង ១០០ លាន​ដុល្លារ​លើស​ឆ្នាំ​មុន​ទៅ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនាវដ្ដី Forbes ក៏​បាន​ចេញផ្សាយ​ចំណាត់ថ្នាក់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​សម្រាប់ឆ្នាំ ២០២៣ ដោយ​មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​មនុស្ស​ជាច្រើន​កំពុង​មើលនោះ​គឺ​ជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ​ខណៈ​ឆ្នាំ​នេះ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ ​ព្រោះ​ថាលោកមាន​ទ្រព្យ​សម្បត្តិ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ពិតជាមិនធម្មតានោះទេ។

ទស្សនាវដ្ដី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃមាន​ទ្រព្យសម្បត្តិ​សរុប ២,១០០លានដុល្លារ ហើយជាប់ចំណាត់ថ្នាក់​ជាមហាសេដ្ឋីលំដាប់ទី ១,៤៣៤ នៅលើពិភពលោក ក្នុងចំណោមមហាសេដ្ឋី​សរុប​ជុំវិញពិភពលោក ២,៥៤០នាក់។ បន្ថែពីនេះ មាន​ព័ត៌មាន​​ខ្លះៗបានបញ្ជាក់​ថា ​បច្ចុប្បន្ន​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ស្នាក់នៅ​ក្នុង​ទីក្រុង​ឌូបៃ។ ចំពោះអាជីវកម្ម និងហិរញ្ញវត្ថុ លោកបាន​បណ្តាក់ទុន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​សុខភាព​របស់​អង់គ្លេសចំនួនពីរគឺ DNANudge និង Owlstone Medical ។

លើសពីនេះ ទស្សនាវដ្ដី Forbes ក៏បានបង្ហាញទ្រព្យសម្បត្តិរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានអាយុកាលតាំងពីឆ្នាំ ២០១៣ ដល់​បច្ចុប្បន្ន គេ​​រក​ឃើញ​ថា ក្នុង​ពេល​កន្លង​មក អចលនទ្រព្យ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ឥត​លោះ​ពេល​សោះ។

-ក្នុងឆ្នាំ ២០១៣ មានទ្រព្យសម្បត្តិ ១.៧ពាន់លានដុល្លារ។

-ក្នុងឆ្នាំ ២០១៤ មានទ្រព្យសម្បត្តិ ១.៦ពាន់លានដុល្លារ។

-ក្នុងឆ្នាំ ២០១៥ មានទ្រព្យសម្បត្តិ ១.៧ពាន់លានដុល្លារ។

-នៅឆ្នាំ២០១៦ មានទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារ។

-នៅឆ្នាំ ២០១៧ មានទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ។

-នៅឆ្នាំ ២០១៨ មានទ្រព្យសម្បត្តិ ១.៨ ពាន់លានដុល្លារ។

-នៅឆ្នាំ ២០១៩ មានទ្រព្យសម្បត្តិ ១.៨ ពាន់លានដុល្លារ។

-គិតត្រឹមឆ្នាំ ២០២០ មានទ្រព្យសម្បត្តិ ១.៨ពាន់លានដុល្លារ។

-គិតត្រឹមឆ្នាំ ២០២១ មានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារ។

-គិតត្រឹមឆ្នាំ២០២២ មានទ្រព្យសម្បត្តិ​ ២ ពាន់លានដុល្លារ។

-គិតត្រឹមឆ្នាំ ២០២៣ មានទ្រព្យសម្បត្តិ ២.១ពាន់លានដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្នាំ២០២៣ វៀតណាម នៅសល់មហាសេដ្ឋីត្រឹម ៦នាក់

ចុចអាន៖លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជាមហាសេដ្ឋី មានជាងគេរបស់ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម