Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់ហាងភ្ញាក់ផ្អើល ក្រោយដឹងថាបុគ្គលិកលាងចាន ជិះសុទ្ធតែរថយន្ត Bentley មកធ្វើការ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរបស់​បណ្ដាញ​សង្គមក្នុងប្រទេសចិន បានចែករំលែក​ពី​វីដេអូ​ឃ្លិប​របស់បុគ្គលិកលាងចានម្នាក់នៅភោជនីយដ្ឋានមួយ នៃខេត្តស៊ីឈួន។ ដោយស្ត្រីវ័យកណ្តាលនោះ​ស្លៀកពាក់​សាមញ្ញ ប៉ុន្តែអ្វីដែលមិនធម្មតានោះគឺ គាត់​តែង​ធ្វើដំណើរទៅមកក្នុងរថយន្តទំនើប Bentley មាន​តម្លៃ​រាប់លាន​ដុល្លារ​ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បញ្ជាក់​ថា​ ស្ត្រី​រូប​នេះត្រូវម្ចាស់ហាង​ជួលឲ្យ​លាងចាននៅក្នុងភោជនីយដ្ឋាន ហើយគាត់តែងធ្វើសកម្មភាពធម្មតាដូចបុគ្គលិកធម្មតា។ ប៉ុន្តែថ្ងៃមួយ មិត្តរួមការងារម្នាក់​បានជួបគាត់​ចាកចេញពី​ក្នុងរថយន្តទំនើបមួយគ្រឿង។ នៅពេលសួរការពិត ស្ត្រី​នេះ​ឆ្លើយ​ដោយ​ស្មោះ​ថា អ្នក​បើក​រថយន្ត Bentley មក​ទទួល​រាល់​ថ្ងៃ គឺជាកូនស្រីរបស់គាត់ ហើយ​គោលបំណង​នៃ​ការ​មក​ធ្វើការ​នៅក្នុង​ភោជនីយដ្ឋាន​មិនមែនដើម្បីប្រាក់នោះទេ។ ប៉ុន្តែ​គាត់​ធុញទ្រាន់​នឹង​ការ​ស្នាក់នៅ​ផ្ទះ ហើយ​វានឹងមិនស្រួលខ្លាំងទេ​ ប្រសិនបើចានមិនត្រូវបាន​លាង​សម្អាត​ក្នុងមួយថ្ងៃៗ។

ទោះបីជាកូនស្រីបានសុំម្តាយឲ្យ​សម្រាកនៅផ្ទះក៏ដោយ។ ប៉ុន្តែ​ម្តាយ​បាន​បដិសេធ​នឹង​សំណើរ​កូន​ស្រី រហូត​នាង​ត្រូវ​ធ្វើ​ជា​អ្នក​បើក​បរ​នាំ​ម្ដាយ​ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ។

ទន្ទឹមនោះ ​ម្ចាស់ហាងបាននិយាយថា បុគ្គលិក​ម្នាក់​នេះ​មក​ធ្វើ​ការ​ទាន់​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ។ មិន​ដែល​យឺត​ពេល ហើយ​សុំ​ចេញ​ពី​ការងារ​ទាន់​ពេល មិន​ដែល​ត្អូញត្អែរ​និងតែង​ខិតខំបំពេញ​ការងារ ហើយ​គាត់​តែង​ស្លៀកពាក់​យ៉ាង​សាមញ្ញ គ្មាន​អ្វី​ពិសេស​ឲ្យ​ចាប់​អារម្មណ៍​នោះទេ។

យ៉ាងណាមិញ​ក្នុងនោះអ្នកនិយមលេង​អ៊ីនធឺណែត​បាននាំគ្នា Comment និង​ចំអក​ថា គាត់​មកធ្វើការដើម្បី​ថែរក្សាសង្គមព្រោះគាត់ជាអ្នកមានរួចហើយ ខណៈ​មនុស្សជាច្រើនកោតសរសើរ​ចំពោះ​អាកប្បកិរិយារបស់គាត់ដែលនៅតែធ្វើការដោយឧស្សាហ៍ព្យាយាមដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖news

ចុចអាន៖ប័ណ្ណបើកបរថៃមួយ​ប្រភេទ អាចប្រើក្នុងប្រទេសអាស៊ានទាំង ៩ រួមទាំង កម្ពុជា

ចុចអាន៖តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៤ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៥ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម