Connect with us

ព័ត៌មានជាតិ

គិតត្រឹមដើមឆ្នាំនេះ រដ្ឋសភានីតិកាលទី៦ បានអនុម័តច្បាប់ចំនួន១០៩

បានផុស

នៅ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ដែលជាឆ្នាំចុងក្រោយនៃនីតិកាលទី៦ គឺរដ្ឋសភាកម្ពុជា បានអនុម័តច្បាប់សំខាន់ៗចំនួន ១០៩ច្បាប់។ បន្ថែមពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភា ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសជាញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា «ក្រៅពីការងារតាក់តែងច្បាប់ ថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភាបានខិតខំយកអស់កម្លាំងកាយចិត្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាក់សស្រាំ»។

នៅក្នុងនោះ សមាជិក-សមាជិការដ្ឋសភា ដែលជាតំណាងឲ្យប្រជាពលរដ្ឋ បានទទួលយក និងរួមគ្នាដោះស្រាយនូវសំណូមពរ និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។

ទន្ទឹមនេះដែរ រដ្ឋសភានៃនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានពង្រឹង និងពង្រីកវិស័យការទូតសភាកាន់តែសកម្មគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេស កាលពីឆ្នាំ២០២២ រដ្ឋសភាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣។

រដ្ឋសភា នីតិកាលទី៦ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។ រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទីក្នុងការបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ ដែលមានភារកិច្ចសំខាន់ៗដូចជា៖ ការងារនីតិកម្ម ការងារបោះឆ្នោតទុកចិត្ត និងការបោះឆ្នោតជ្រើសតំាងភាពជាតំណាងប្រជាពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ជាដើម។

ឈរលើស្មារតីនេះ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ព្រះរាជប្រទានគ្រឿងឥស្សរិយយសជូនសមាជិក-សមាជិការដ្ឋសភា ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលបានបំពេញការងារជូនជាតិ និងប្រជាជនកម្ពុជា ហើយស្របតាមច្បាប់ដែលបានកំណត់។ ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិក-សមាជិការដ្ឋសភា នីតិកាលទី៦នេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីរបស់សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម