Connect with us

សុខភាព

ថៃ ព្រមានមនុស្ស ៦ ក្រុម ឲ្យប្រយ័ត្នក្នុងខែមេសានេះ កម្ពៅអាចឡើងរហូតធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

បានផុស

នៅ

ក្រសួងសុខាភិបាលនៅឯប្រទេសថៃ បានចេញសារព្រមានដល់មនុស្ស៦ក្រុម​ដែលអាចមាន​ហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ដោយផ្តល់ដំបូន្មានឲ្យពួកគេ​គួរ​ចៀសវាងការ​ចេញ​ទៅ​ខាង​ក្រៅ​ក្នុងរយៈពេលយូរនៅក្នុងខែមេសានេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Suwanchai Wattana អគ្គនាយក​នៃ​នាយកដ្ឋាន​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អាកាសធាតុ​នៅ​ប្រទេស​ថៃជាមួយនឹងសីតុណ្ហភាពខ្ពស់ជាង អាច​ប៉ះពាល់ដល់​សុខភាព​សាធារណៈ។ ជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាល នោះបណ្តាល​មកពី​រាងកាយ​ស្ថិតនៅ​ក្នុងបរិយាកាសសីតុណ្ហភាពខ្ពស់ហើយ​ក្តៅ​ពេក ដែល​បណ្តាល​ឲ្យ​ដំណើរការ​ខុសប្រក្រតីនៃខួរក្បាលនៅក្នុងតំបន់ thermoregulatory នៃរាងកាយ។

ជាមួយគ្នានេះ​ដែរ​ ប្រសិនបើ​សីតុណ្ហភាព​ក្នុង​រាងកាយ​លើស​ពី ៤០អង្សាសេ នោះវានឹង​ប៉ះពាល់​ដល់​ប្រព័ន្ធឈាម​រត់ និង​ប្រព័ន្ធ​ខួរក្បាលដល់ក្រុមមនុស្សដែលមានហានិភ័យ​ដូចជា​៖

អ្នក​ដែល​ហាត់ប្រាណ ឬធ្វើការ​នឿយហត់​ក្នុងអាកាសធាតុ​ក្តៅយូរ ដូចជា​កម្មករ​សំណង់ ទាហាន​ កសិករ អ្នក​រត់ម៉ារ៉ាតុងព្រមទាំងអ្នលក់ដូរឬរត់ម៉ូតូ​ឌុប​ស្ថិត​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ពេក។

មនុស្សដែលមានអាកប្បកិរិយាប្រថុយប្រថានដូចជាការគេងមិនគ្រប់គ្រាន់ ផឹកទឹក​ក្នុងបរិមាណ​តិចតួច ការ​ញៀនស្រាធ្វើឥឲ្យ​រាងកាយបាត់បង់ជាតិទឹក និងអេឡិចត្រូលីតខ្ពស់។

ក្រុម​មនុស្ស​ចាស់ក៏ងាយប្រឈមខ្ពស់​ប្រសិន​បើ​គ្មាន​ការយកចិត្តទុកដាក់ពីមនុស្សវ័យក្មេង។

ក្រុមវ័យក្មេងដែលមានសមត្ថភាព​បញ្ចេញ​កម្ដៅពីរាងកាយ​តិចជាង​ក្មេង​ជំទង់​ ដែលមាន​កម្លាំង​រាងកាយ​ធម្មតា។

អ្នកដែលមានជំងឺពីកំណើតដូចជាជំងឺបេះដូង លើសឈាម។

អ្នក​ដែល​ត្រូវ​លេប​ថ្នាំ​ខ្លះ​ជា​ថ្នាំ​ជំរុញ​ឲ្យ​នោម ដែល​រំខាន​ដល់​យន្តការ​នៃ​ការ​ដក​កំដៅ​ចេញ​ពី​រាងកាយ​ នេះធ្វើឲ្យ​ពួកគេប្រឈមនឹងការកើតជំងឺ​ទាក់ទង​នឹងកម្ដៅ។

លោក​វេជ្ជបណ្ឌិត Suwanchai បន្ត​ថា ក្រុម​ហានិភ័យ​គួរ​ចៀសវាង​ការ​នៅ​ខាងក្រៅ ឬ​ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ក្ដៅ​ក្នុង​រយៈពេល​យូរ ។ អ្នក​គួរ​តែ​ពិសា​ទឹក​ឲ្យ​បាន​ញឹកញាប់ ដោយមិនរង់ចាំការ​ស្រេកទឹ​កហើយវាក៏​​អាចការពារការខះជាតិទឹក។ ចៀសវាងភេសជ្ជៈ​មានជាតិអាល់កុល​គ្រប់ប្រភេទ។ លើសពីនេះទៀតមនុស្សចាស់ និងអ្នកដែល​ធាត់ ហាត់ប្រាណក្រៅ ឬធ្វើសកម្មភាពដែល​ហត់នឿយពេក ដោយ​ជ្រើសរើស​ធ្វើ​សកម្មភាព​ក្នុង​អគារ​ដែល​ត្រជាក់ ឬ​មាន​ម្លប់ ប៉ុន្តែ​បើ​ចាំបាច់​ត្រូវ​នៅ​ក្រៅ​ផ្ទះ​ឲ្យ​​បាន​យូរ គួរ​ការពារ​ខ្លួន​ដោយ​ប្រើប្រាស់​ឧបករណ៍​ការពារ​កម្ដៅ​ថ្ងៃ​ដូចជា ឆ័ត្រ មួក​ធំ​ទូលាយ វ៉ែនតា និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ចាប់ពី SPF 15 ឬខ្ពស់ជាងនេះ ដើម្បីកាត់បន្ថយហានិភ័យនៃ​រោគសញ្ញា​ទាក់ទង​នឹង​កម្ដៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖tnnthailand

ចុចអាន៖ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ

ចុចអាន៖ខេត្តភាគខាងជើង ថៃ ឲ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈកំហាប់ខ្យល់ពុលកំពុងកើនឡើងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម