ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកគាំទ្រ​ក្រុម Real Madrid និង Liverpool នៅ​កម្ពុជា ប្រកួត​បាល់ទាត់​មិត្តភាព ដើម្បី​មន្ទីរពេទ្យ​គន្ធ​បុប្ផា

ក្រុម​អ្នកគាំទ្រ​ក្លិប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប គឺ​អ្នកគាំទ្រ​ក្រុម Real Madrid នៅ​កម្ពុជា និង​អ្នកគាំទ្រ​ក្រុម Liverpool នៅ​កម្ពុជា បាន​ណាត់គ្នា​ប្រកួត​បាល់ទាត់​មិត្តភាព​ដើម្បី​ស្វែងរក​ប្រាក់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​គម្រោង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​៨​ខែមករា ឆ្នាំ​២០១៧ ចុង​សប្ដាហ៍​នេះហើយ។

​យោង​តាម​ការ​ឱ្យដឹងពី​អ្នករៀបចំ​ការប្រកួត​បា​ន​លើកឡើងថា ​ការប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន (​ក្នុង​រាជធានី​ភ្នំពេញ​) វេលា​ម៉ោង​៣​ដល់​ម៉ោង​៥​ល្ងាច ហើយ​អ្នកគាំទ្រ​ទាំងអស់​អាច​ចូលរួមបាន​ដោយ​ស៊េរី​។ ប៉ុន្តែ​គ្រប់គ្នា​ដែលមាន​ចិត្ត​ចង់​ចូលរួម​ជាមួយ​មូលនិធិ​នេះ​អាច​ចូលរួមបាន​ក្នុង​ធុង​សប្បុរសធម៌​ដែល​ក្រុមការងារ​អ្នករៀបចំ​ដាក់​នៅក្បែរ​កីឡដ្ឋាន។

កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ក៏​មាន​ការប្រកួត​បែប​មនុស្សធម៌​បែបនេះ​ដែរ ដោយ​កាលនោះ​ក្រុម​អ្នកគាំទ្រ Real Madrid នៅ​កម្ពុជា លេង​ជាមួយ​ក្រុម​អ្នកគាំទ្រ Manchester United នៅ​កម្ពុជា ក្នុង​គោលដៅ​រក​ប្រាក់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ផា ដូចគ្នា​។ គោលបំណង​នៃ​ការប្រកួត​នេះ​គឺធ្វើឡើង​ចេញពី​ចិត្ត​របស់​អ្នក​ស្រលាញ់​បាល់ទាត់​នៅ​កម្ពុជា ហើយក៏​មានបំណង​ចង់​ចូល​រួម​ចំណែក​ជួយ​សង្គម​តាមរយៈ​ការ​លេង​បាល់ទាត់​ផងដែរ​។ នេះ​ជា​កម្លាំង​សាមគ្គី​មួយ​របស់​យុវជន​នៅ​កម្ពុជា ក្នុងការ​រួមចំណែក​ដ​ល់​សកម្មភាព​មនុស្សធម៌​តាមរយៈ​បាល់ទាត់។

ចំពោះ​ការប្រកួត​មិត្តភាព​សប្បុរសធម៌​នេះ ប្រសិនបើ​មិត្ត​អ្នកអាន​មិនបាន​ទៅ​ចូលរួម ឬ នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ មានចិត្ត​ចង់​ចូលរួម​ជួយ​ក្នុងការ​ប្រមូលប្រាក់​ជូន​គន្ធបុប្ផា​នេះ អាច​ទំនាក់ទំនង​អ្នករៀប​ចំ​កម្មវិធី​តាម​លេខ​ទូរស័ព្ទ​នេះ​បាន 098755442 ឬ 0967956834 និង​016 743 843៕