ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី Serena Williams ហាលអាវ​ត្រឹម​ជុំ​ទី​២​នៅ​កម្មវិធី​ប្រកួត Auckland Open

កីឡាការិនី Serena Williams បាន​មើលឃើញ​ការប្រកួត Auckland Open ថា​ជា​ព្រឹ​ត្តិការណ៍​ល្អ​បំផុត​របស់ខ្លួន ដើម្បី​វិលត្រឡប់​មកពី​ការ​សម្រាក​ដោយសារ​របួស​វិញ ហើយ​នាង​បាន​ប្រឹងប្រែង​ណាស់​លើ​ការប្រកួត​របស់ខ្លួន មុន​ការប្រកួត grand slam លើកដំបូង​ក្នុង​ឆ្នាំ​ថ្មី​នេះ ខណៈដែល​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ស្វី​ស សង្ឃឹមថា​វត្តមាន​រប​ស់​នាង​នឹងធ្វើ​ឲ្យ​ការប្រកួត​ឈានដល់​កម្រិតស្តង់ដា​ថ្មី​។​

តែ​នៅ​ទីបំផុត ការរំពឹងទុក​បែរជា​មិន​ដូច​ប្រាថ្នា ហើយ​បញ្ចប់​ទៅដោយ​ភាព​ខកចិត្ត​ទៅវិញ​។​
​កីឡាការិនី​លំដាប់ថ្នាក់​ពិភពលោក​វ័យ​៣៥​ឆ្នាំ​ម្នាក់នេះ ដែល​បាន​អវត្តមាន​ពី​ការប្រកួត​រយៈពេល​៣៤​ខែ​ដោយសារតែ​បញ្ហា​របួស​ស្មា​នោះ ត្រូវបាន​ហាលអាវ​ត្រឹម​ជុំ​ទី​២​ដោយសារ​ថ្វីដៃ​ជនរួមជាតិ​អាមេរិក Madison Brengle​។​

សកម្មភាព​លេង​របស់​នាង​ហាក់ដូចជា​មិនមែនជា​ការត្រៀមខ្លួន​ល្អ​បំផុត​បំផុត​សម្រាប់​ការប្រកួត Australian Open ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍​ទៀត​នោះ ជាពិសេស​ចាប់តាំងពី​នា​ង​បាន​និយាយថា មានតែ​សកម្មភាព​លេង​នៅ Auckland ទើប​អាច​បញ្ជាក់ថា នាង​អាចមាន​ឱកាស​នឹង​សម្រេច​ជោគជ័យ​បន្ថែមទៀត​នៅ grand slam ។​

សូមបញ្ជាក់ថា កីឡាការិនី Williams រកបាន​ស្មើ​ជើងឯក​ជាប់​កំណត់ត្រា grand slam ២២​លើក​របស់​អតីត​កីឡាការិនី Steffi Graf កាលពី​ឆ្នាំ​កន្លងទៅ ពេលដែល​នាង​ឈ្នះ​ជើងឯក Wimbledon ជា​លើក​ទី​៧​របស់​នាង និង​នៅសល់តែ​២​ជើងឯក​ទៀត​ប៉ុណ្ណោះ នឹង​ស្មើ​កំណត់ត្រា​គ្រប់ពេលវេលា​បង្កើតឡើង​ដោយ​កីឡាការិនី Margaret Court របស់​អូស្ត្រាលី​។​

ទោះបីជា​យ៉ាងណាក៏ដោយ នាង​លេង​បានតែ​២​ព្រឹ​ត្តិ​ការណ៍​ប្រកួត​ទៀត​ប៉ុណ្ណោះ ក្រោយ​ជ័យ​ជំនោះ​នៅ​ទីក្រុង​ឡុង​ដ៍ ពោល​គឺ​នាង​បាន​ចាញ់​កីឡាការិនី​អ៊ុយ​ក្រែ​ន Elina Svitolina នៅ​ជុំ​ទី​៣​នៃ​ព្រឹត្តិការណ៍​កីឡា Rio Olympics ហើយ​បន្ទាប់មក​ចាញ់​កីឡាការិនី Karolina Pliskova នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ U.S. Open ៕
Reuters