ព័ត៍មានទាន់​ហេតុការណ៏
Search

ការលក់​អេក្រង់​និង​បន្ទះ Chip របស់​ក្រុមហ៊ុន Samsung នឹង​ជំរុញ​ប្រាក់ចំណេញ នៅ​ត្រីមាស​ទី​៤​នៅ​ដល់​កម្រិត​ខ្ពស់​៣​ឆ្នាំ

​ក្រុមហ៊ុន Samsung Electronics Co.,Ltd ទំនងជា​នឹង​ព្យាករ​អំពី​ប្រាក់ចំណេញ ប្រចាំត្រីមាស​ដ៏​ល្អ​បំផុត​របស់ខ្លួន​នៅក្នុង​រយៈពេល​ជិត​៣​ឆ្នាំ កាលពី​ថ្ងៃ​សុក្រ ទី​៣០ ខែធ្នូ ជាមួយ​ការលក់​បន្ទះ Chip memory ធ្វើ​ឲ្យ​ធូរស្បើយ​នូវ​ការឈឺចាប់​ចំពោះ​ការបរាជ័យ​ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន​ដែល​ថ្លៃ​នោះ​។

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នេះ​បញ្ឈប់​ការលក់​ទូរស័ព្ទ Galaxy Note 7 បន្ទាប់ពី​ឧបករណ៍​មួយចំនួន​មាន​ភ្លើង​ឆេះ​នោះ​ដោយបាន​ព្រមាន​ថា បាន​ប៉ះពាល់​ដល់​ប្រាក់ចំណេញ របស់ខ្លួន​ចំនួន​២,១​ពាន់​លាន​ដុល្លារ នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៦ ដោយសារ​ការចំណាយ​ទាក់ទង​នឹង​ការហៅ​មកវិញ នូវ​ទូរស័ព្ទ​នេះ​នៅ​ទូទាំង​ពិភពលោក ដែល​កំពុងតែ​ប្រព្រឹត្តទៅ​និង​ការខាតបង់​នៅក្នុង​ការលក់​។ ប៉ុន្តែ​ពួក​វិនិយោគិន​កំពុងតែ​ភ្នាល់​អំពី​ការ​កញ្ជ្រោល​ឡើង​នៅក្នុង​ការលក់​នូវ​បន្ទះ Chip Memory និង​សរីរាង្គ​អេក្រង់​ប្រើ​ឧបករណ៍​អគ្គិសនី Diode បញ្ចេញ​ពន្លឺ​សម្រាប់​ស្មា​ត​ហ្វូ​ន​និង​បាន​ផ្លាស់ប្តូរ​ទៅជា​កំណើន​ចំណូល​ដ៏​ខ្លាំង​មួយ​សម្រាប់​រយៈពេល​ពី​ខែតុលា​ទៅដល់​ខែធ្នូ និង​រហូតដល់​ឆ្នាំ​២០១៧​។​

ប្រាក់ចំណេញ ក្នុង​ការធ្វើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Samsung ទំនងជា​នឹង​កើនឡើង​សម្រាប់​ត្រីមាស​ទី​២​ត្រង់​ទៅដល់​ចំនួន​៨,៤​លាន​លាន​វ៉ុ​ន (៧​ពាន់​លាន​ដុល្លារ​) នៅក្នុង​ខែតុលា​ដល់​ខែធ្នូ​។ នេះ​បើ​យោងទៅតាម​ការបា​៉​ន់​ស្មាន​របស់ Thomson Reuters Star Mine Smart-Estimate ចេញ​មកពី​ការស្ទង់មតិ​របស់​អ្នកវិភាគ ១៥​នាក់ គឺ​កើនឡើង​៣៧​ភាគរយ​ពីមួយ​ឆ្នាំមុន និង​ជាការ​កើនឡើង​ខ្ពស់បំផុត​ចាប់តាំងពី ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៤​នោះមក​។​

​ Daiwa បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា “​យើង​សង្ឃឹមថា ការធ្វើ​អាជីវកម្ម Memory នឹង​ប្រកាស​អំពី​ការធ្វើ​បានល្អ​ប្រសើរ​នូវ​ប្រាក់ចំណូល​ដ៏​ធំ​មួយ​និង​ការរួមវិភាគទាន​ចំនួន​៥០​ភាគរយ​នៃ​ប្រាក់ចំណេញ នៅក្នុង​ការធ្វើ​ប្រតិបត្តិ​ការសរុប​របស់​ខ្លួន នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦​។ តម្លៃ​បន្ទះ Chip Memory បាន​កើនឡើង​នៅពេល​ថ្មីៗ​នេះ ដោយសារ​តម្រូវការ​ច្រើន​នូវ​ឧបករណ៍​ចល័ត​។ ប៉ុន្តែ​ការលក់​បន្ទះ Chip ដែលមាន​គុណភាព​ល្អ​និង​ថ្លៃ​ប្រភេទ 3I NAND បាន​កើនឡើង​យ៉ាងសំខាន់​និង​ជួយ​ក្រុមហ៊ុន សាម​ស៊ុ​ង ប្រមូលបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​និង​ផ្តល់​ឲ្យ​សាម​ស៊ុង​នាំមុខ​គូប្រឆាំង​ទាំងឡាយ​របស់ខ្លួន​ដូចជា​ក្រុមហ៊ុន Toshiba Corp and SK Hynix នៅក្នុង​ការផលិត​ដ៏​ច្រើន​នៃ Chip ទាំងនេះ​។​

​ប្រាក់ចំណេញ​ពី​ឧបករណ៍​ចម្លង​អគ្គិសនី ពាក់កណ្តាល​របស់​សាម​ស៊ុ​ង​ទំនងជា​បាន​កញ្ជ្រោល​ឡើង​ទៅដល់​កម្រិត​ជាប់​កំណត់ត្រា​៤,៥​លាន​លាន​វ៉ុ​ន សម្រាប់​ត្រីមាស​ទី​៤​និង​១៣,១​លាន​លាន​វ៉ុ​ន​សម្រាប់​ឆ្នាំ​២០១៦​។ ការវិនិយោគ Eugene បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ដូច្នេះ​និង​បាន​បន្ថែមថា ការរកចំណូល​ពី​បន្ទះ Chip និង​កើនឡើង​ថែមទៀត​នៅ​ឆ្នាំនេះ ដោយសារ​តម្រូវការ​រ​បស់​ក្រុមហ៊ុន​នានា​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114