Connect with us

ព័ត៌មានជាតិ

​ផ្លូវថ្មីពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ មានសក្ដានុពលសម្រាប់អ្នកទិញលំនៅឋាន និងដីឡូតិ៍

បានផុស

នៅ

គម្រោងស្ថានបនាផ្លូវថ្មីមួយខ្សែ ពីភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ មានប្រវែង ៦១ គីឡូម៉ែត្រផ្តល់នូវសក្តានុពលខ្ពស់ជាពិសេសចំពោះប្រជាពលរដ្ឋដែលបានទិញលំនៅឋាន និងដីឡូតិ៍នៅ​ក្នុងតំបន់នេះ។ នេះបើតាមការលើកឡើងរបស់ លោក ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ អំឡុងពេលលោកចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះ មានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​ គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

ក្រុមហ៊ុន​សុខា អូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​”។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យ។

ផ្លូវមេដែលត្រូវស្ថាបនាតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ 158+291 ក្នុងឃុំកំពង់សីលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុឆ្ពោះទៅលើខ្នងភ្នំបូកគោភ្ជាប់ជាមួយ និងកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។

មកទល់ពេលនេះក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ឈូសឆាយសំអាតចេញជាគន្លងតួផ្លូវហើយបានតភ្ជាប់ទាំងស្រុងពីផ្លូវជាតិលេខ៤ រហូតដល់កំណាត់ផ្លូវវាលស្រែ ៥០០ នៅលើខ្នងភ្នំបូកគោដែលឥលូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្នដោយរថយន្តប្រភេទខ្ពស់និងម៉ូតូ។

ការស្ថាបនាសម្រេចបានប្រមាណ ៣០% នឹងត្រូវធ្វើបន្តជាជំហានៗទៀតទៅតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន។ ស្របតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា គឺធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានសិន ហើយក្រុមហ៊ុននឹងបន្តការខិតខំប្រឹងប្រែងដើម្បីសំរេចការស្ថាបនាផ្លូវនេះជាជំហានៗទៀតនាពេលអនាគត ជាផ្លូវចាក់កៅស៊ូ AC ស្របតាមគំរោងប្លង់ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការនិងដឹកជញ្ជូន។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និង ស្ថាប័នថ្នាក់ជាតិជួយលើកទឹកចិត្តតាមបច្ចេកទេស ឆន្ទះនិងជំនាញរបស់ស្ថាប័នក្នុងការជួយគាំទ្រដើម្បីឱ្យផ្លូវនេះក្លាយទៅជាផ្លូវមានលក្ខណៈប្រវត្តិសាស្រ្តមួយសំរាប់បំរើអោយការអភិវឌ្ឍនៅភ្នំបូកគោនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម