Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ បង្ហោះសារខ្លី បង្កការភ្ញាក់ផ្អើល

បានផុស

នៅ

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ដូណាល់ ត្រាំ បាន​ព្រមានជាថ្មី​ម្តង​ទៀត ​អំពី​សង្រ្គាម​លោក​លើក​ទី​បី ដោយ​គាត់បាន​បង្ហោះសារ​ខ្លី​នេះ​នៅ​លើ​បណ្តាញ សច្ចធម៌​សង្គម ជាហេតុធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក ត្រាំ បានសរសេរនៅលើគណនីរបស់គាត់កាលពីថ្ងៃអាទិត្យទី០៩ខែមេសាថា “សង្គ្រាមលោកលើកទី៣”។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានបញ្ជាក់លម្អិតនោះទេ។

គេធ្លាប់ដឹងថា លោក ត្រាំ បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ម្តងហើយម្តងទៀតថា កំពុងនាំពិភពលោកឆ្ពោះទៅកាន់គែមនៃសង្គ្រាមលោកលើកទី៣ ដោយអះអាងថា ស្ថានភាពនឹងខុសពីនេះ ប្រសិនបើគាត់ជាប្រធានាធិបតី។

លោក ដូណាល់ ត្រាំ

កាលពីខែមករា លោក ត្រាំ និយាយថា ពិភពលោកបានក្លាយទៅជាកន្លែងកាន់តែគ្រោះថ្នាក់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន ហើយថា វោហាសាស្ត្រនុយក្លេអ៊ែរ នឹងមិនត្រូវបានគេប្រើប្រាស់ប្រឆាំងសហរដ្ឋអាមេរិកឡើយក្រោមការគ្រប់គ្រងរបស់គាត់ ប៉ុន្តែបច្ចុប្បន្ន សត្រូវបរទេសកំពុងប្រើវោហាសាស្ត្របែបនេះ ដោយសារតែពួកគេមិនគោរពចំពោះមេដឹកនាំអាមេរិកសព្វថ្ងៃ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងមក ភាពតានតឹងបានផ្ទុះឡើងយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងមហាអំណាចនុយក្លេអ៊ែរពីរផ្សេងទៀតរបស់ពិភពលោក គឺចិន និងរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រដ្ឋបាល ចូ បៃដិន បន្ទោស ដូណាល់ ត្រាំ ទៅលើការដកទ័ពដ៏ច្របូកច្របល់ ចេញពី អាហ្វហ្គានីស្ថាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម