ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​យេ​មែន ៤​នាក់ ដោះលែង​ពី​មន្ទីរ​ឃុំឃាំង Guantanamo បាន​ទៅដល់​អា​រ៉ាប៊ី​សា​អ៊ូ​ឌី​ត​

ពលរដ្ឋ​យេ​មែន​៤​នាក់ ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​អាមេរិកនៅ​ឆ្នេរ Guantanamo Bay នោះបាន​ទៅដល់​ប្រទេស​អា​រ៉ាប៊ី​សា​អ៊ូ​ឌី​ត ហើយ​ដោយបាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ការបង្ហូរ​ទឹកភ្នែក បន្ទាប់ពី​សេត​វិមាន​ច្រានចោល​សំណើ​របស់លោក Donald Trump ឲ្យ​មានការ​ដោះលែង​តាមរយៈ​ផ្ទេរ​អ្នកទោស​នោះ​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បញ្ជាក់​អះអាង​ពី​ការផ្ទេរ​អ្នកទោស ហើយ​បាន​និយាយ​ថា ឥឡូវ​នេ​មាន​អ្នក​ទោស​៥៥​នាក់ កំពុង​ស្ថិត​នៅក្នុង​ការ​ឃុំឃាំង​នៅ​កន្លែង​ឃុំខ្លួន​របស់​កងទ័ព​នៅឡើយ​ទេ ក្នុង​ប្រទេស​គុយបា​។ នៅឯ​រាជធានី​នៃ​ប្រទេស​សា​អ៊ូ​ឌី​ត អ្នកយកព័ត៌មាន AFP ម្នាក់​បានឃើញ​អ្នកទោស​ទាំង​៤​នាក់ បន្ទាប់ពី គេ​ចុះ​ពីលើ​យន្តហោះ​នៅត្រង់​ច្រកចេញ​ធម្មតា​មួយ​ដែល​បម្រុង​ទុក​សម្រាប់តែ​ក្រុម​ញាតិវង្ស​នៃ​ប្រទេស​អា​រ៉ាប់​មួយ​នេះ នៅឯ​ព្រលានយន្តហោះ Riyadh International Airport ។ ទាំង​អ្នកទោស​នឹង​ក្រុម​គ្រួសារ​របស់គេ​ជូត​ទឹកភ្នែក​ពេល​សំឡឹង​ឃើញ​គ្នា​ទៅវិញទៅមក​។ អ្នកទោស​ម្នាក់​ក្នុងចំណោម​អ្នកទោស​ដែល​ត្រូវបាន​ដោះ​លែង​នោះ​ឈ្មោះ Salim Ahmed Bin Kanad ប្រាប់​អ្នកយកព័ត៌មាន​ថា រូប​គាត់​មាន​អារម្មណ៍​ថា បា​រស់នៅ​ជាថ្មី​ម្តងទៀត ហើយ​បន្ទាប់ពី​ឃើញ​សាច់ ញាតិ​ក្រុម​គ្រួសារ​របស់​ខ្លួន​។

នៅ​មាន​អ្នកទោស​ម្នាក់ទៀត​ឈ្មោះ Mohammed Bawazir បាន​និយាយថា គាត់​មាន​ក្តីសង្ឃឹម​ឡើងវិញ នឹង​ត​ទៅមុខទៀត ហើយ​បំភ្លេច​អ្វី​ដែល ជា​អតីតកាល​ទាំងអស់​។

ការសន្យា​របស់​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូ​បា​ម៉ា ដែល​ត្រូវ​ចេញពី​តំណែង​ទៅ គឺ​ការបិទ​ជំរំ​ឃុំឃាំង Guantanamo Bay ដែល​ជួបប្រទះ​ជា​មួយនឹង​ឧបសគ្គ​ដែល​ត្រូវ​ពុះពារ​ទាំង​ផ្លូវច្បាប់​និង​ការទូត​អស់​ពេល​ជាច្រើន​ឆ្នាំ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅនេះ អ្នក​ដែល​ត្រូវបាន​បន្ត​តំណែង​ពី​លោក​បាន​ឈានចូល​ទៅដល់​ជម្លោះ​ដ៏​គឹកកង​នោះ ទៀត​គឺ​ជំរំ​ឃុំឃាំង Guantanamo Bay នេះឯង​តែម្តង មុន​ពេល​ដែ​លោក ត្រាំ ចូល​មក​កាន់អំណាច​នៅ​ថ្ងៃទី​២០ ខែមករា​៕
​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684