ព័ត៍មានទាន់​ហេតុការណ៏
Search

សហប្រជាជាតិ​ព្រមាន​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ខណៈ​វិបត្តិ​ទឹក​ស្អាត​នៅ​ក្រុង Damascus កើន​ឡើង​

សហប្រជាជាតិ​បាន​ធ្វើ​ការព្រមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រិ​ទ្ធ​ង្ស​នា​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ បន្ទាប់ពី​ប្រភព​ទឹក​ដែល​មាន​តែមួយ​សម្រាប់​ទីក្រុង​របស់​ប្រទេស​ស៊ីរី ត្រូវ​កាត់​ផ្តាច់ ធ្វើ​ឲ្យ​មនុស្ស​ដល់​ទៅ​ជាង​៥​លាន​នាក់ ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​។​

ការ​ផ្គត់ផ្គង់​ទឹក​ពី​តំបន់​ដែល​កាន់កាប់​ដោយ​ឧទ្ទាម​គឺ​តំបន់ Wadi Barada ក្បែរ​ក្រុង Damascu ធ្លាប់​ទទួលរង​សភាព​ធ្ងន់​ទៅ​ហើយ ចាប់​តាំងពី​ថ្ងៃទី​២២ ខែធ្នូ ដោយ​របប​គ្រប់គ្រង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ថ្កោល​គ្នា​ទៅវិញទៅមក​អំពី​ស្ថានភាព​បែបនេះ​។

ប្រមុខ​ផ្នែក​មនុស្សធម៌​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ីរី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ទឹក​នោះ​ហើយ ដែល​នាំមក​នូវ​បច្ច័យ​យ៉ាង​ធ្ងន់​។

លោក Jan Egeland បាន​និយាយ​ថា ការ​ផ្គត់ផ្គង់​ទឹក​ដល់​មនុស្ស​៥,៥​លាន​នាក់​រង​ការ​ប៉ះពាល់​ហើយ ព្រោះតែ​ការ​វាយ​ប្រយុទ្ធ​គ្នា​ឬ​ដោយសារតែ​ការ​ធ្វើ​វិទ្ធង្សនា​ឬ​អាច​ដោយសារតែ​ភាគី​ជម្លោះ​ទាំងពីរ​។​

ការខ្វះខាត​ទឹកបាន​ធ្វើ​ឲ្យ​តម្លៃ​ទឹក នៅ​ក្នុង​ក្រុង Damascus ឡើងថ្លៃ​។ អ្នកស្រុក​បាន​និយាយថា គេ​ត្រូវតែ​បង្ខំចិត្ត​ដើម្បី​ទិញ​ទឹកដប មានតម្លៃ​ទ្វេដង​លើស​ពី​តម្លៃ​ធម្មតា ខណៈដែល​ការផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ក្រុង​កាន់តែ​តិច​ទៅ ហើយ​ទឹក​ក៏​លែង​យក​មក​បរិ ភោគ​កើត​ទៅទៀត​។

ការខ្វះខាត​ទឹក​នោះ​បង្កឡើង​ដោយ​ការ​វាយលុក​ពី​របប​គ្រប់គ្រង​ស៊ីរី ដើម្បី​វាយ​ដណ្តើមយក​តំបន់ Wadi Barada មកវិញ​។

ក្រុម​អ្នក​ប្រយុទ្ធ​ខាង​ឧទ្ទាម​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ដោយមាន​ចលនា​ស៊ីអ៊ីត​លី​បង់ Hezbollah ស្ថិតនៅ​ពី​ខាងក្រោយ នៅ​តំបន់ Wadi Barada នោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បើ​ទោះជា​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ទូទាំង​ប្រទេស​បាន​ស្ងប់ស្ងាត់​នៅ​ផ្នែក​ដទៃទៀត​នៃ​ប្រទេស​ស៊ីរី​ក៏ដោយ​។​

​ក្រុម​សិទ្ធិមនុស្ស Syrian Observatory for Human Rights បាន​និយាយថា កងកម្លាំង​របប​គ្រប់គ្រង​បាន​វាយប្រហារ​ទៅលើ​តំបន់​ផ្គត់ផ្គង់​ទឹកស្អាត​នោះ ដោយ​ការវាយប្រហារ​តាម​អាកាស បាញ់​ផ្លោង ដោយ​កាំភ្លើងត្បាល់​និង​កាំភ្លើង​ធំ​៕

 

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684