ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ ដើរ​ទាក់​រលក​ក្នុង​ព្រៃ​ ជាន់​មីន​ដាច់​​ជើង​​ខ្លួនឯង

ប៉ោយប៉ែត ​៖​ បុរស ​ជា​ជនជាតិ​ ឥស្លាម​ម្នាក់​ បាន​​ដើរ​ជាន់​មីន​បណ្ដាល​ឲ្យ​ដាច់​​ជើង​ខាង​ឆ្វេង​ ​ខណៈ​​​កំពុង​ដាក់​អន្ទាក់​ចាប់​​សត្វ​រលក។

ហេតុការណ៍​នេះ ​បាន​កើតឡើង ​​នៅ​វេលា​ម៉ោង​១១​និង​៣០​​នាទី ​​ថ្ងៃ​ទី​០៦​ ខែ​មករា​ ឆ្នាំ​២០១៧​​​ នៅ​ចំណុច​ខាងក្រោយ​ភូមិ​ទំនប់​ក​៥​ ស្ថិត​ក្នុង​សង្កាត់​​​ ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​កូប​ម៉ាន់ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ។ ពេលនេះ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​មង្គល​បូរី។

លោក​ថា​ ខាង​ជំនាញ​មិន​ទាន់​ដឹង​ថា​ មីន​នោះ ​ជា​ប្រភេទ​មីន​អ្វី​​នោះ​ទេ តែ​វា​​​​សល់​ពី​​សម័យ​សង្គ្រាម​ឯណោះ ​ ហើយ​​​​​​មិន​ទាន់​បាន​ដោះ​អស់​នៅ​ឡើយ​​ទេ ​ទើប​​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​បែបនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114