ព័ត៍មានទាន់​ហេតុការណ៏
Search

នាយក US Intel និយាយ ថា ៖ គ្មាន​ការសង្ស័យ​នោះ​ឡើយ ដែល​ថា រុស្ស៊ី​បាន​អន្តរាគមន៍​នៅ​ក្នុង​ការបោះឆ្នោត​

ប្រមុខ​(​នាយក​)​ចារកម្ម​ប្រទេស​នៃ​សហរដ្ឋ​អាមេរិក​ នៅតែ​លើក​ឡើងថា បណ្ដា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ទាំងអស់ កាន់​តែ​មាន​ភាពជឿជាក់​ច្រើន​ថែម​ទៀត​ថា ប្រទេស​រុស្ស៊ី បាន​អន្តរាគមន៍​ជ្រៀតជ្រែក​ចូល​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៃ​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​ហៅ​អតីត​សត្រូវ​សង្គ្រាមត្រជាក់​(​រុស្ស៊ី​)​នេះ​ថា​ជា​ប្រទេស​ដែល​គំរាមកំហែង កំពុងតែ​កើតមាន​យ៉ាង​ពិត​ប្រាកដ​ចំពោះ​សហរដ្ឋ​អាមេរិក។

តើ​រុស្ស៊ី ហេ​ក (hack) លទ្ធផល​នៃ​ការបោះឆ្នោត​មែនឬ​? គ្មាន​ផ្លូវការ​នោះ​ទេ​ ដែល​ថា ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដឹង​។ នេះ​ជា​ការ​លើកឡើង​ដោយ​លោក James Clapper នាយក​នៃ​ផ្នែក​ចារកម្ម​ជាតិ​។ នៅ​ពេលដែល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​ដែល​អាច​កើតឡើង​ពី​ការ​បែក​ធ្លាយ​ព័ត៌មាន​ឯកជន​ត្រូវ​បាន​លួច​ពី​ក្រុម hackers នោះ លោក Clapper បាន​និយាយ​ថា សហគមន៍​ចារកម្ម​មិនអាច​វាស់​ស្ទង់​ពី​ករណី​បែបនេះ​បាន​ឡើយ​។ ប៉ុន្តែ​លោក​បាន​ថ្លែងថា ការ​លួច​ទិន្នន័យ hacking ដោយ​រុស្ស៊ី​នោះ មិនបាន​ផ្លាស់ប្ដូរ​បញ្ជី​បោះឆ្នោត​ណាមួយ​បាន​នោះឡើយ​៕
​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684