ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកវិទ្យាសាស្ត្រ​ភ្ជាប់​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ទៅ​នឹង​ការរស់នៅ​ក្បែរ​ចរាចរណ៍​ដ៏​មមាញឹក​

មនុស្ស​ផង​ទាំងឡាយ​រស់នៅ​ក្បែរ​ដង​ផ្លូវ​ដែល​មាន​ចរាចរណ៍​ដ៏​មមាញឹក ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​អាការៈ​ភ្លេចភ្លាំង (Dementia) លើស​ពី​មនុស្ស​ផង​ទាំងឡាយ ដែល​រស់នៅ​ឆ្ងាយ​ពី​ទីកន្លែង​យ៉ាង​ដូច្នេះ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​ប្រទេស​កាណាដា។

ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Lancet Medical Journal បាន​រកឃើញ​ថា មនុស្ស​ដែល​ស្លាប់​រស់នៅ​ក្នុង​រយៈ​ពេល​ចម្ងាយ​ត្រឹមតែ​៥០​ម៉ែត្រ​ពី​ដងផ្លូវ​ ដែល​មាន​ចរាចរណ៍​ដ៏​មមាញឹក ងាយ​នឹង​វិវត្តន៍​ទៅ​កើត​ជំងឺ​ភ្លេចភ្លាំង ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​រស់នៅ​ឆ្ងាយ​ពី​នោះ ដល់​ទៅ​ជាង​៣០០​ម៉ែត្រ​។

ជំងឺ​ភ្លេចភ្លាំង “Dementia” នេះ​បណ្តាល​មកពី​ជំងឺ​ខួរក្បាល ដែល​ជា​រួម​នោះ គឺ​ស្តែង​ចេញពី​ជំងឺ​ Alzheimer’s នោះ គឺ​ដោយសារតែ​ការបាត់បង់​កោសិកា​ខួរក្បាល ហើយ​ប៉ះពាល់​ដល់​ការចងចាំ (​ការ​គិត​ពិចារណា​ក៏ដូចជា​ប៉ះពាល់​ដល់​ការប្រព្រឹត្ត​សកម្មភាព​ទាំងឡាយ​ជា​រៀងរាល់ថ្ងៃ​)​។

អង្គការ​សុខភាព​ពិភពលោក​បាន​បា​៉​ន់​ប្រមាណ ចំនួន​មនុស្ស​ដែលមាន​បញ្ហា​បាត់បង់​ការចងចាំ​នោះ នៅ​ឆ្នាំ​២០១៥ មាន​ដល់​ទៅ​៤៧,៥​លាន​នាក់ ហើយ​ចំនួន​នោះ​កំពុងតែ​កើនឡើង​យ៉ាង​រហ័ស ខណៈដែល​អាយុ​រស់នៅ​របស់​មនុស្ស​កាន់តែ​បាន​យឺនយូរ​ថែំ​ឡើង​។ ជា​ស្ថានភាព​ដែល​មិនអាច​ព្យាបាល​សះជា​នោះ​ហើយ​កំពុងតែ​នាំមុខគេ​ធ្វើ​ឲ្យ​មនុស្ស​អសមត្ថភាព​ហើយ​កំពុងតែ​ចាប់​ផ្តើមឡើង ទន្ទឹមគ្នា​នូវ​ជំងឺ​បេះដូង ជា​មូលហេតុ​នាំ​ឲ្យ​បាត់បង់​ជីវិត​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍ​មួយចំនួន​។​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ពួកគេ អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​អ្នករៀបចំ​ផែនការ​ទីក្រុង ទាំងឡាយ​សម្រួល​ដល់​ស្ថានភាព​ធ្វើចរាចរ​និង​ខ្យល់អាកាស​កខ្វក់ នៅក្នុង​តំបន់​ទាំងឡាយ​នៅ​ទីក្រុង ដែល​ដង់​សី​ុ​តេ​នៃ​ប្រជាពលរដ្ឋ​រស់នៅ​កាន់​តែ​កើនឡើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684