ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​លួច​ប្លន់​បាន​ផ្ទុះឡើង​នៅ​ចំពេល​ប្រជាជន​ធ្វើបាតុកម្ម​ អំពី​តម្លៃ​ឧស្ម័ន​នៅ​ប្រទេស​ម៉ិកស៊ិក​

ការ​លួច​ប្លន់​បាន​ផ្ទុះឡើង នៅ​ហាង​លក់ទំនិញ ជាច្រើន​នៅ ប្រទេស​ម៉ិកស៊ិក នៅ​ខាងក្រៅ​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្លាំង​ពេក និង​នៅ​ពេលដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​មនុស្ស​ជាង​២០០​នាក់​នោះ។

ប្រជាជន ម៉ិកស៊ិក បាន​បិទ​ស្ថានីយ​ចាក់​ប្រេង និង​ឆាឆៅ បង្អាក់​ការ​ធ្វើ​ចរាចរ​នៅ​តាម​ផ្លូវធំ និង​ចាប់ផ្ដើម​ធ្វើបាតុកម្ម ចាប់​តាំងពី​រដ្ឋាភិបាល​បាន​ដំឡើង​តម្លៃ​ប្រេង​ចំនួន​២០,១​ភាគរយ​នៅ​ថ្ងៃទី​០១ ខែមករា នោះ​មក​។ ការ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​និង​ការ​លួច​ប្លន់​បាន​ផ្ទុះឡើង នៅពេល​កើនឡើង​នូវ​ភាព​តានតឹង​បណ្តាល​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Miguel Angel Osorio Chong ណែនាំ​ដល់​គណៈកម្មការ​សន្តិសុខ​ជាតិ​ដើម្បី​ឲ្យ​គាំទ្រ​អាជ្ញាធរ​ក្នុងស្រុក​។

សមាគមជាតិ​នៃ​ការបម្រើ​សេវា​ខ្លួនឯង និង ហាង​លក់ទំនិញ​បាន​និយាយថា ហាង​លក់ទំនិញ ចំនួន​៧៩​ហាង​ត្រូវបាន​លួច​ប្លន់​នៅពេល​ការចូល​ទៅរក​ហាង​ជាង​១៧០​ត្រូវបាន​បិទ សំខាន់​នៅក្នុង​រដ្ឋ​
ម៉ិកស៊ិក នៅ​រដ្ឋធានី នៅ​រដ្ឋ Hidalgo នៅ​ភាគ​កណ្តាល​ប្រទេស​និង​នៅ​រដ្ឋ Michaoean នៅ​ភាគ​ខាងលិច​។ អាជ្ញាធរ​របស់​រដ្ឋ ម៉ិកស៊ិកកូ​ ដែល​ព័ទ្ធ​ជុំវិញ រដ្ឋធានី​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ប្រជាជន​ចំនួន​១៦១​នាក់ រួម​ទាំង​កម្មករ​រ៉ែ​៣៥​នាក់ ផង ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ និង​លួច​ប្លន់​នៅតាម​ហាង​លក់ទំនិញ នៅក្នុង​ទីក្រុង​ចំនួន​៦​។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា ក្រុមមនុស្ស​មួយចំនួន​បាន​ឆ្លៀតឱកាស​នៅក្នុង​សភាពការណ៍​នេះ ដើម្បី​ប្រព្រឹត្ត​អំពើ​លួច​ប្លន់​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្រោម​លេស​ការពារ​សេវា​ភាវូបនីយកម្ម​នៃ​តម្លៃ​ប្រេងសាំង​។ រូបភាព​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​បាន​បង្ហាញ មនុស្ស​ប្រើប្រាស់​ទោចក្រយាន​យន្ត​និង​រថយន្ត​ឥត​ដំបូល​ខាងក្រោយ ដើម្បី​លួច​ទំនិញ​។ អភិបាលក្រុង​ម៉ិកស៊ិកកូ លោកស្រី Miguel Angel Mancera បាន​និយាយ​ប្រាប់​បណ្តាញ Televisa ថា​២៣​ហាង​ត្រូវបាន​លួច​ប្លន់​នៅក្នុង​រដ្ឋធានី និង​មនុស្ស​៦៤​នាក់ ត្រូវ​បាន​ចាប់​ឃុំខ្លួន​។ ហាង​មួយចំនួន​បាន​បិទ​នៅពេល​រសៀល ប៉ុន្តែ​អគ្គលេខាធិការ​ទីក្រុង លោក Patricia Mercado បាន​និយាយប្រាប់​វិទ្យុ​ក្នុងស្រុក​ថា “​គេ​មិន​ត្រូវការ​នេះ​ទេ នោ​ពេលដែល​លោកស្រី​បាន​សន្យា​ចំពោះ​ប៉ូលិស​ថា នឹង​ការពារ​មិន​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ថែមទៀត​នោះ​។

ប៉ូលិស​សហព័ន្ធ​បាន​និយាយ​ថា ការ​ធ្វើ​បាតុកម្ម​ថ្មី​ចំនួន​២០​និង​ការបិទផ្លូវ​ត្រូវបាន​រាយ​ការណ៍​នៅក្នុង​ផ្នែក​ផ្សេងៗ​របស់​ប្រទេស​កាលពី​ថ្ងៃ​ពុធ​។ ក្រុម​ហ៊ុន​ថាមពល​ឡ​រដ្ឋ Pemex បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ការ​បិទផ្លូវ​ត្រូវ​បាន​ប៉ះពាល់​ដល់​ការ​ចែកចាយ​ប្រេង​និង​ថា ខ្ល​យ​ន​បាន​ឈានដល់​សភាពការណ៍​ដ៏​សំខាន់​មួយ​នៅ​រដ្ឋ Chihuahua and Durango នៅ​ភាគ​ខាងជើង​និង​រដ្ឋ Morelos នៅ​ភាគ​កណ្តាល​ប្រទេស​។

លោក​ប្រធានាធិបតី Enrique Pena Nieto បាន​ការពារ​ការដំឡើង​ថ្លៃ​ប្រេង​ដោយ​បាន​និយាយ​ថា គឺ​វា​ចាំបាច់​ដោយសារ​តម្លៃ​ប្រេង​សកល​ឡើងថ្លៃ​។ លោក Pena Nieto បាន​ថ្លែងថា “​ខ្ញុំ​យល់​ការ​ក្តៅ​ក្រហាយ​និង​ការខឹង​សម្បារ​នៅក្នុង​ចំណោម​ប្រជាជន​ជាទូទៅ​នោះ​នឹង​បាន​ជជែក​លើក​ហេតុផល​ថា ការ​មិន​ដំឡើងថ្លៃ​ប្រេង​នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ថែមទៀត​ដល់​សេដ្ឋកិច្ច​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684