ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលស្រុក Niigata របស់​ប្រទេស​ជប៉ុន​និយាយ​ប្រាប់​ប្រធាន​ក្រុមហ៊ុន Tepco ឲ្យ​រក្សា​ការបិទ​រោងចក្រ​នុយក្លេអ៊ែរ​បន្តទៀត​

អភិបាលស្រុក Niigata របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ម្តងទៀត​អំពី​ការប្រឆាំង​របស់ខ្លួន​ចំពោះ​ការចាប់ផ្តើម​ឡើងវិញ​នូវ​រោងចក្រ​នុយក្លេអ៊ែ Kashiwazaki -Kariwa របស់​ក្រុមហ៊ុន Tokyo Electric Power (Tepco) ដោយបាន​បន្ថែមថា ខ្លួន​ប្រហែល​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​លក្ខខណ្ឌ​ជាមុន ដើម្បី​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នូវ​រោងចក្រ​នេះនោះ​។

​នៅក្នុង​កិច្ចប្រជុំមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែមករា ជាមួយ​ប្រធាន​ក្រុមហ៊ុន​អគ្គិសនី Tepco លោក Fumko Sudc និង​ប្រធាន​លោក Naomi Hipore អភិបាលស្រុក Niigata លោក Ryuichi Yoneyama ដែល​ត្រូវបាន​ជាប់ឆ្នោត​នៅក្នុង​ខែតុលា នៅក្នុង​យុទ្ធនា​ការប្រឆាំង​នុយក្លេអ៊ែរ របស់លោក​នោះ លោក Yoneyama បាន​និយាយ​ដដែលៗ​អំពី​ការសន្យា​របស់លោក ដើម្បី​រក្សា​រោងចក្រ​នេះ​ឲ្យ​នៅ​ដដែលៗ​អំពី​ការសន្យា​របស់លោក ដើម្បី​រក្សា​រោងចក្រ​នេះ​ឲ្យ​នៅ​បិទ​ដដែល លុះត្រាតែ​មានការ​ពន្យល់​ឲ្យ​បាន​ពេញលេញ​អំពី​មហន្តរាយ​នុយក្លេអ៊ែរ​នៅ Fukushima ត្រូវបាន​ផ្តល់​ឲ្យ​។

លោក Yoneyama ក៏បាន​និយាយ​ផងដែរ​ថា ផែនការ​ជម្លៀស​ប្រជាជន​នៅ Niigata នៅក្នុង​ករណី​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែ និង​ការជះឥទ្ធិពល​ដល់​សុខភាព​ដែល​គ្រោះថ្នាក់​នៅ Fukishima មាន​នឹង​ត្រូវការ​ពិនិត្យមើល​ឡើងវិញ នៅមុន​ការពិភាក្សាគ្នា​អំពី​ការចាប់ផ្តើម​ឡើងវិញ​នូ​រោងចក្រ​នេះនោះ​។​

ការចាប់ផ្តើម​ដំណើរការ​ឡើងវិញ នូវ​រោងចក្រ Kashiwazaki Karima ជា​រោងចក្រ​ធំ​បំផុត​នៅលើ​ពិភពលោក​នោះ គឺជា​គន្លឹះ​មួយ​ដើម្បី​ជួយ Tepco ឲ្យ​លោត​មកវិញ បន្ទាប់ពី​ផលវិបាក​នៃ​មហន្តរាយ​នៅ​ឆ្នាំ​២០១១​នៅ​រោងចក្រ Fukushima-Daiichi របស់ខ្លួន​នោះមក​។ រដ្ឋាភិបាល​ជប៉ុន​កាលពី​ខែ​កន្លងមក​បាន​ឲ្យ​ដឹងថា ការរៀបចំ​គម្រោង​ជិត​ពីរដង​របស់ខ្លួន​សម្រាប់​តម្លៃ​ទាក់ទង​នឹង​មហន្តរាយ​នេះ​ទៅដល់​ចំនួន​២១,៥​លាន​លាន​យេន​(១៨៥​ពាន់​លាន ដុល្លារ​)​នោះ ប​ង្កើ​សម្ពាធ​ទៅលើ Tepco ដើម្បី​បង្កើន​ការកែទម្រង់​និង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​ការ​ធ្វើសកម្មភាព​របស់​ខ្លួន​។

រ៉េ​អា​ក់ទ័រ​របស់​ជប៉ុន​ជាច្រើន​នៅតែ​ត្រូវ​ឆ្លងកាត់​ដំណើរ​ការធ្វើ​អាជ្ញាប័ណ្ណ ឡើងវិញ​ដោយ​និយតករ​ថ្មី​មួយ​បង្កើតឡើង បន្ទាប់ពី​មហន្តរាយ​នៅ Fukushima ជា​មហន្តរាយ​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​ចាប់តាំងពី​មហន្តរាយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Chernobyl នៅក្នុង​ឆ្នាំ​១៩៨៦​នោះមក​។ ការបិទ​រោង​ចក្រ Koshiwazaki-Kariwa សម្រាប់​ប៉ុន្មាន​ឆ្នាំ​បន្ថែមទៀត នឹង​មានន័យថា ក្រុមហ៊ុន​នឹងត្រូវ​បន្ត​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ការបង្កើត​ថាមពល​ដែល​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​សី​ុ​ល ដូចជា​ឧស្ម័ន​ធម្មជាតិ​ជាដើម​នោះ​។

អភិបាលស្រុក​មិនមាន​អំណាច​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ការពារ​កុំ​ឲ្យ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​នោះ ទេ ប៉ុន្តែ​កិច្ចព្រមព្រៀង​របស់​ពួកគេ​ជាធម្មតា​គឺ​បាន​តម្រូវ​នៅមុន​ពេល​រោងចក្រ​មួយ​អាច​បន្តធ្វើ​ប្រតិបត្តិការ​ឡើងវិញ​នោះ​។ រ៉េអា​ក់ទ័រ​ចំនួន​៣​នៅ​រោងចក្រ​នុយក្លេអ៊ែរ Fukushima-Daiichi របស់ Tepco បាន​រលាយ បន្ទាប់ពី​ការរញ្ជួយ​ដី​កម្លាំង​៩​នៃ​រង្វាស់​រិច​ទ័​រ បាន​វាយប្រហារ​ប្រទេស​ជប៉ុន​នៅក្នុង​ខែមីនា ឆ្នាំ ២០១១​នោះ​មក បង្កើត​ឲ្យ​មាន​រលក​ស៊ូណាមិ​ដែល​បាន​បំផ្លិចបំផ្លាញ​ផ្ទៃដី​នៃ​តំបន់​ឆ្នេរ​សមុទ្រ​នា​ភាគ​ឦសាន​ប្រទេស​ជប៉ុន និង​បាន​សម្លាប់​មនុស្ស​អស់​ជាង​១៥.០០០​នាក់​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684