Connect with us

កីឡា

បឹង​កេត​​ប្រហែល​​ប្រើស្តាតអូឡាំពិក​ជា​ផ្ទះ​បណ្តោះអាសន្ន

បានផុស

នៅ

ក្លឹប​បាល់ទាត់​បឹងកេត​​ប្រហែល​ជា​ប្រើ​ប្រាស់​​ពហុកីឡដ្ឋាន​ជាតិ (អូឡាំពិក) សម្រាប់​ធ្វើ​ជា​ផ្ទះ​បណ្តោះ​អាសន្ន បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉ែរ នៅ​បឹង​ស្នោរ ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ។

លោក ស្រី ពុធ ធីតា ប្រធាន​ក្លឹប​បឹងកេត​បាន​ប្រាប់«កម្ពជា​ថ្មី»​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មេសា ឆ្នាំ​២០២៣​នេះ​ថា ក្លឹប​កំពុង​រៀបចំ​ឯកសារ​ស្នើ​​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ដើម្បី​សុំ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​រៀបចំ​ការ​ប្រកួត​​​ខេមបូឌានព្រីមៀរលីគ និង​ពាន​រង្វាន់​ផ្សេង​ៗ​នា​ពេល​មុខ មុន​ពេល​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងកេត រៀបចំ​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ខ្លួន​ចុង​ក្រោយ​បំផុត​កាល​ពី​ថ្ងៃ​ទី​​​៨ ខែ​មេសា កន្លង​ទៅ​នេះ​ជា​មួយ​ក្រុម​កោះកុង ហើយ​ជា​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ១-១។

ក្រោយ​ចប់​ការ​ប្រកួត លោកស្រី ពុធ ធីតា បាន​និយាយ​លា​ទាំង​ទឹក​ភ្នែក​​ថា កីឡដ្ឋាន​នេះ​បាន​កើត​ចេញ​ជា​រូប​រាង​ឡើង​ដោយ​​ដៃ​ទាំងទ្វេ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​ទាំង​មូល។

«សូមចាំ​ទុក​ថា ខ្ញុំ​នឹង​មិន​ឲ្យ​បាត់​ឈ្មោះ​បឹងកេត​ទេ។ បើ​អត់​ពី​ខ្ញុំ ក៏​មាន​អ្នក​ផ្សេង​បន្ត​ទៀត​ដែរ​»។ ម្ចាស់​ក្លឹប​បឹងកេត​បាន​សន្យា​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉ែរ។

សូម​បញ្ជាក់​ថា កីឡដ្ឋាន​របស់​បឹងកេត​មាន​អាយុ​កាល​៥​ឆ្នាំ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​កសាង​ឡើង ប៉ុន្តែ​ដោយសារ​ដី​ជួល​គេ​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​ក្លឹប​មិន​អាច​ទប់​ទល់​នឹង​ថ្លៃ​ជួល​​បន្ត​ទៅ​ទៀត​បាន​ទេ ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​​មិន​សូវ​ល្អ​ប្រសើរ៕

អត្ថបទ៖ វីរបុត្រ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម