ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន នឹង​បណ្ដាក់​ទុន​៣៦០​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ឥន្ធនៈ​កកើត​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​២០២០

ប្រទេស​ចិន នឹង​វិនិយោគទុន​២,៥​លាន​លាន​យ័ន (៣៦១​ពាន់​លាន​ដុល្លារ​)​ទៅ​ក្នុង​ការ​បង្កើត​ថាមពល​កកើត​ឡើងវិញ​នៅ​ឆ្នាំ​២០២០ នៅ​ពេល​ដែល​ទីផ្សារ​ថាមពល​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នេះ​បន្ត​ប្តូរ​ចេញពី​ថាមពល​ធ្យូងថ្ម​ដ៏​កខ្វក់​ឆ្ពោះ​ទៅ​រក​ឥន្ធនៈ​ដែល​ស្អាត​ជាង​នោះ​។ ភ្នាក់ងារ​ថាមពល​រប​ស់​ប្រទេស​បាន និយាយ ឲ្យ​ដឹង​ដូច្នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែមករា។

ការវិនិយោគ នេះ​នឹង​បង្កើត​ការងារ​ជាង​១៣​លាន​ការងារ​នៅ​ក្នុង​វិស័យ​នេះ ។ រដ្ឋបាល​ថាមពល​ជាតិ (NEA) បាន​និយាយ​នៅ​ក្នុង​ឯកសារ​លម្អិត​មួយ​ដែល​បាន​លាតត្រដាង​អំពី​ផែនការ​របស់​ខ្លួន ដើម្បី អភិវឌ្ឍ​វិស័យ​ថាមពល​របស់​ជាតិ​នៅ​ក្នុង​អំឡុង​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០​។ NEA បាន​បន្ត​ថា ការ​ដាក់​ដំឡើង​សមត្ថភាព​ថាមពល​កកើត​ឡើងវិញ​រួមទាំង​ថាមពលខ្យល់​ទំនប់​វា​រី​អគ្គិសនី ប្រព័ន្ធ​សូ​ឡា​ព្រះអាទិត្យ និង​ថាមពលនុយក្លេអ៊ែរ​នោះ​ផង នឹង​រួមវិភាគទាន​ដល់​ប្រហែល​ពាក់​កណ្តាល​នៃ​ការ​បង្កើត​អគ្គិសនី​ថ្មី នៅ​ឆ្នាំ​២០២០។

ភ្នាក់ងារ​នេះ មិនបាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ភាព​លំអិត​ថែមទៀត​អំពី​ទីកន្លែង​ដែល​មូលនិធិ​នេះ​អនុវត្ត​នោះ​ទេ ដែល​ស្មើនឹង​៧២​ពាន់​លាន​ដុល្លារ​នៅក្នុង​មួយឆ្នាំ នឹងត្រូវ​បាន​ចំណាយ​នោះ​។ ប៉ុន្តែ​ការ​វិនិយោគ​បាន​ឆ្លុះបញ្ចាំង​អំពី​ការផ្តោត​ការ​យកចិត្តទុកដាក់​ប​ន្ត​របស់​ក្រុង​ប៉េកាំង ក្នុងការ​ទប់​ការប្រើ​ប្រាស់​នូវ​ឥន្ធនៈ​ហ្វូ​ស៊ីល​ដែល​ត្រូវបាន​លើកទឹកចិត្ត​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​នៅ​ក្នុង​ទសវត្ស​កន្លង​មកនេះ នៅពេលដែល​ចិន​បង្កើន​ការធ្វើ​សង្គ្រាម​របស់ខ្លួន​ប្រឆាំងនឹង​ការបំពុល​នោះ​។​

កាលពី​ខែ​កន្លងមក គណៈកម្មការ​អភិវឌ្ឍ​ជាតិ និង​ការកែទម្រង់ (NDRC) ជា​អ្នកធ្វើ​ផែនការ​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​និយាយ​ថា ផែនការ​៥​ឆ្នាំ របស់​ខ្លួន​ផ្ទាល់​ដែល​ថាមពលព្រះអាទិត្យ​នឹង ទទួល​បាន​១​លាន​លាន​យ័ន​នៃ​ការ​ចំណាយ​នៅ​ពេលដែល​ប្រទេស​ស្វែងរក​ដើម្បី​ជំរុញ​សមត្ថភាព​ចំនួន​៥​ដង​នោះ​។ នេះ​គឺ​ស្មើនឹង​រោងចក្រ​ថាមពលព្រះអាទិត្យ​ប្រហែល​ចំនួន​១.០០០​រោងចក្រ​។ នេះ​បើ​យោងទៅតាម​ការប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​។

ការ​ចំណាយ​នេះ​បាន​កើត​ឡើង ខណៈដែល​តម្លៃ​នៃ​អគារ​រោងចក្រ​សូ​ឡា ព្រះអាទិត្យ​ដ៏​ធំ បាន​ធ្លាក់​ចុះ យ៉ាង​ខ្លាំង​រហូតដល់​៤០​ភាគរយ ចាប់​តាំងពី​ឆ្នាំ​២០១០​មក​។ ចិន​បាន​ក្លាយទៅជា​អ្នកបង្កើត​ថាមពល​សូ​ឡា ព្រះអាទិត្យ​ដ៏​កំពូល​នៅ​លើ​ពិភពលោក​កាលពី​ឆ្នាំ កន្លងមក​។ លោក Steven Han អ្នកវិភាគ ថាមពល​កកើត​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ភាគហ៊ុន Securities Sheyin Wanguo បាន​និយាយ​ថា “​រដ្ឋាភិបាល​អាចធ្វើ​លើស​គោលដៅ​ទាំងនេះ ពីព្រោះ​ឱកាស​មាន​ធ្វើការ​វិនិយោគ​ថែមទៀត​នៅ​ក្នុង​វិស័យ​នេះ​ដោយសារ​តម្លៃ​ធ្លាក់ចុះ​នោះ​”​។

ប្រាក់​ប្រហែល​៧០០​ពាន់​លាន​យ័ន នឹងត្រូវ​បានផ្តល់​ទៅ​ឲ្យ​កសិដ្ឋាន​ដាក់​កង្ហា​បក់​បង្កើត​ចរន្តអគ្គិសនី ៥០០​ពាន់​លាន​យ័ន ទៅខាង​ទំនប់​វា​រី​អគ្គិសនី​និង​geothermal ទទួលបាន​ប្រាក់​នៅសល់​។ NDRC បាន​និយាយ​ដូច្នេះ​។ ការ​ព្យាករ​អំពី​ការ​បង្កើត​ការងារ​របស់ NEA ខុសគ្នា​ពី​ការ​ព្យាករ​របស់ NDRC នៅ​ក្នុង​ខែធ្នូ ដែល​បាន​និយាយ​ថា ខ្លួន​រំពឹងថា នឹង​បន្ថែម​ការងារ​ចំនួន​៣​លាន​ការងារ ដែល​បាន​នាំ​យក​ចំនួន​សរុប​នៅ​ក្នុង​វិស័យ​នេះ​ទៅដល់​ចំនួន​១៣​លាន​ការងារ​នៅក្នុង​ឆ្នាំ​២០២០៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684