ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ប្រាប់​ថា ៖ ជន​រួមគំនិត​ក្នុង​ការ​ឡោមព័ទ្ធ​ហាង​កាហ្វេ​នៅ​បង់​ក្លា​ដែ​សត្រូវ​សម្លាប់​ហើយ​

ជន​ឥស្លាម​ជ្រុលនិយម​ម្នាក់ រង​ការ​ចោទ​ប្រកាន់ថា ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ក្រុម​ជន​ដែល​រួមគំនិត​ក្នុង​ការ​ឡោមព័ទ្ធ​ហាង​កាហ្វេ​មួយ​កន្លែង​ធ្វើ​ឲ្យ​មាន​កា​បាត់បង់​ជីវិត​មនុស្ស​ កាល​ពី​ឆ្នាំទៅ​មិញ ក្នុង ប្រទេស​បង់​ក្លាដែស ត្រូវ​បាញ់សម្លាប់​ទៅ ហើយ នៅ​ក្នុង​បេសកកម្ម​វាយឆ្មក់​មុន​ថ្ងៃនេះ កាលពី​ថ្ងៃ​សុក្រ នៅ​ក្នុង​ក្រុង Dhaka ។ នេះ​ជា ការ​បញ្ជាក់​ប្រាប់​ពី​ប៉ូលិស​។

សព​របស់​ជន​ឈ្មោះ Nural Islam Marzan និង​ជន​សង្ស័យថា​ជា​ក្រុម​ជ្រុល​និ​យ​ម្នាក់ទៀត​ត្រូវបាន​ប្រទះឃើញ បន្ទាប់ពី មន្ត្រី​ប៉ូលិស​បាន​ឆ្មក់​ចូលទៅក្នុង​លំនៅដ្ឋាន​មួយកន្លែង​នៅក្នុង​សង្កាត់ Rayer Bazar នៃ​ទីក្រុង​នោះ​។ នេះ​ជាការ​លើកឡើង​ពី​អ្នកនាំពាក្យ​របស់​ប៉ូលិស​ក្រុង Dhaka ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​AFP ។

យើង​បាន​រកឃើញ​សព​២​នាក់ ម្នាក់​នោះ​គឺជា​សព​របស់​ជន​ឈ្មោះ Marzan ហើយ​ម្នាក់ទៀត​ជា​សព​រប​ស់ជន​ដែល​ជាប់​សង្ស័យថា ជា​ក្រុម​ជ្រុលនិយម​ផងដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​ស្នងការរង​ប៉ូលិស លោក Yusuf Ali ប្រាប់ AFP ។

លោក Ali ប្រាប់ថា ជន​ឈ្មោះ Marzan អាយុប្រមាណ​៣០​ឆ្នាំ គឺជា​អ្នក​រួមគំនិត​មួយ​រូប​ក្នុងចំណោម​អ្នក​រួមគំនិត​ទាំងអស់ ក្នុងការ​ឡោមព័ទ្ធ​ហាង Holy Artisan Bakery កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំទៅ​មិញ ដោយ​ចាប់​ជនបរទេស​១៨​នាក់ ជា​ចំណាប់ខ្មាំង ត្រូវ​បាញ់សម្លាប់​ទាំងអស់​។

លោក Mohibul Islam Khan នាយករង​នៃ​កងឯកភាព​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ប្រាប់ AFP ថា ជន​ឈ្មោះ Marzan នេះ ត្រូវ​បាញ់សម្លាប់​នៅ​ពេល​បើក​ប្រតិបត្តិការ​ឆ្មក់​ដោយ​ក្រុម​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​។

លោក Khan បាន​ប្រាប់​ថា Marzan គឺជា​និស្សិត​សញ្ជាតិ​អា​រ៉ាប់ម្នាក់​នៅ​ឯ​សាកលវិទ្យាល័យ Chittagong University មុនពេល​ត្រូវ​កម្ចាត់​ហើយ​ជន​នេះ បាន​ចូលរួម​នៅ​ក្នុង​ក្រុម JMB (Jamayetul Mujahideen) ដែល​ថា ក្រុម​ជ្រុលនិយម​មួយ​នៅ​ក្នុង​ស្រុក​ដែល​រង​ការ​ថ្កោល​ថា បាន​បើក​ការវាយ​ប្រហារ​ទៅលើ​ហាង​កាហ្វេ។

រួម​ជាមួយ​ក្រុម​នោះ គឺ​ជន​ឈ្មោះ Tamim(Ahmed Chowdhury) ជន​ឈ្មោះ Zarman បាន​រៀប​ផែនការ​វាយប្រហារ​មួយ​ហៅថា “Gulshan Attack” ដោយ​លើក​ពី​ជន​បង់​ក្លា​ដែ​សម្នាក់​យក​សញ្ជាតិ​កាណាដា ដែល​ប៉ូលិស​អធិប្បាយ​ថា ក៏​ជា​ជន​រួមគំនិត​នៅ​ក្នុង​ការវាយប្រហារ​នោះ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684