ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​កោះហៅ​បេសកជន​ពី​កូរ៉េខាងត្បូង​លើ​រូបចម្លាក់ “​ស្ត្រី​ទាសករ​ផ្លូវភេទ​”

ប្រទេស​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​បណ្ដោះអាសន្ន​របស់ ខ្លួន​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លើ​រូបចម្លាក់​មួយ​ដែល​រំលឹក​ដល់​ស្ត្រី​ជនជាតិ​កូរ៉េ​បាន​បង្ខំ​ឲ្យ​ទៅធ្វើ​ការ​នៅ​តាម​ផ្ទះបន​យោធា​ជប៉ុន ក្នុងអំឡុងពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​ដែល​ខ្លួន​បាន​និយាយថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុង​ឆ្នាំ​២០១៥ លើ​បញ្ហា​នៃ “​ស្ត្រី​ទាសករ​ផ្លូវភេទ​” ដែល​បាន​ញាំញី​យូរ​មកហើយ​លើ​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​អាស៊ី​ទាំងពីរ​នេះ ហើយ​នឹង​ត្រូវ​បាន​បញ្ចប់ និង​ដោះស្រាយ​ជា​រៀងរហូត ប្រសិនបើ​លក្ខខណ្ឌ​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​ដែល​រួមបញ្ចូល​ទាំង​ការ​សុំ​ទោស​របស់​ប្រទេស​ជប៉ុន និង​មូលនិធិ​មួយ​ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​បាន​ជួបគ្នា។

រូបចម្លាក់​ដែល​បង្ហាញ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​ជើង​ទទេរ​អង្គុយ​នៅ​លើ​កៅអី​មួយ​ត្រូវបាន​កសាងឡើង​នៅ​ជិត​ស្ថាន​កុងស៊ុល​ជប៉ុន​ក្នុង​ទីក្រុង​ប៊ូសាន​ភាគ​ខាងត្បូង​នៃ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ចុងឆ្នាំ​មុន ។​
អគ្គលេខាធិការ​គណៈរដ្ឋ​មន្ត្រី​លោក Yoshihide Suga បាន​និយាយថា រូបចម្លាក់​នេះ​គឺជា “​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​” និង​បាន​ថា ប្រទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​បណ្ដោះអាសន្ន​របស់​ខ្លួន​មកវិញ​ផង​ដែរ។

លោក​បាន​និយាយ​ថា ជប៉ុន​នឹង​ផ្អាក​ការចរចា​កំពុង​បន្ត​មួយចំនួន​ជាមួយនឹង​ប្រទេស​កូរ៉េខាងត្បូង​រួមមាន​ការរៀបចំ​ការ​ដោះដូរ​រូបិយប័ណ្ណ​មួយ​សម្រាប់​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ។ ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe និង​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joseph Biden បាន​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​នេះ​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​មួយ​កាលពី​ថ្ងៃ​សុក្រ​នេះ ។ សហរដ្ឋអាមេរិក​ចាប់អារម្មណ៍​សម្រាប់​ការបង្កើន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​រវាង​សម្ព័ន្ធមិត្ត​អាស៊ី​ទាំងពីរ​របស់ខ្លួន​ក្នុងការ​ប្រឈមមុខ​ការ​ពារ​ពី​ប្រទេស​ចិន និង​កូរ៉េខាងជើង​បាន​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា លោក Biden បាន​ប្រា​ប់លោក Abe ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រំពឹងទុក​យ៉ាងខ្លាំង​ថា ប្រទេស​ទាំងពីរ​បាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ដោយ​ខ្លួន​ក៏​គាំទ្រ​ផង​ដែរ។ សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា លោក Abe បាន​ឯកភាព និង​បាន​និយាយ​ថា ការ​ធ្វើ​អ្វីមួយ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​គឺ​មិនមែន​ជា​ការ​ផ្លាស់ប្តូរ​ផលប្រយោជន៍​ឡើយ ។ ក្រសួង​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​និយាយ​លើ​កិច្ចព្រមព្រៀង​ការដោះដូរ​រូបិយប័ណ្ណ​ត្រូវ​បាន​ផ្អាក​ដោយសារតែ​ហេតុផល​នយោបាយ​មួយ​នេះ ។

សូម​បញ្ជាក់ថា ស្ត្រី​មកពី​ប្រទេស​កូរ៉េខាងត្បូង ចិន ហ្វីលីពីន និង​នៅ​កន្លែង​ផ្សេងទៀត​បាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​ផ្ទះបន​យោធា​ជប៉ុន ខណៈ​ដែល​សកម្មជន​កូរ៉េខាងត្បូង​បាន​ប៉ាន់​ស្មានថា ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េ​មាន​ប្រមាណ ២០០.០០០​នាក់ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684