ព័ត៍មានទាន់​ហេតុការណ៏
Search

លី ច័ន្ទ​សីហា ​ព្រមាន​ប្ដឹង​ម្ចាស់​Account Facebook ឈ្មោះ​Theary nai

ភ្នំពេញ​ ៖​ ដោយ​សង្កេតឃើញ​មាន​សកម្មភាព​មិន​ប្រក្រតី​ តាមរយៈ​ការ​យក​រូបភាព​របស់​ខ្លួន​ ទៅ​បង្កើត​ជា​Account Facebook ថ្មី​ គ្រាន់តែ​ប្រើ​ឈ្មោះ​ផ្សេង​ផ្ទុយ​គ្នា​​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​, តារា​សម្តែង​ចង្កា​ស្រួច ​និង​ជា​ម្ចាស់​សម្អាងការ​វ័យ​ក្មេង​កញ្ញា លី ច័ន្ទ​សីហា ​ថ្មីៗ​នេះ​ បាន​ចេញមុខ​ប្រកាស​ព្រមាន​ជា​សាធារណៈ​ចំពោះ​ទង្វើ​មិន​គួរ​គប្បី ​ពី​សំណាក់​ជន​អនាមិក ​ដែល​ប្រើប្រាស់​ឈ្មោះ​​ Account Facebook ថា Theary nai ឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្ម​ទាំងនេះ។

តារា​សម្តែង​កញ្ញា លី ច័ន្ទ​សីហា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​មាន​រយៈពេល​ជិត​២​នាទី​ដោយ​ធ្វើការ​ព្រមាន​ថា ជូន​ចំពោះ​ម្ចាស់​Account Facebook(Theary nai )​ដែល​បានបង្ហាញ​រូបនាង​ខ្ញុំ​ សូម​បញ្ឈប់​ការ​បង្ហោះ​រូបភាព​របស់​នាង​ខ្ញុំ​តទៅទៀត ​នាង​ខ្ញុំ​សូម​រក្សា​អភ័យ​ឯកសិទ្ធិ​សម្រាប់​រូបភាព​របស់​នាង​ខ្ញុំ​ផ្ទាល់​ សង្ឃឹម​ថា​នឹង​យល់ ​បើ​មិន​ដូច្នោះ​ទេ​ នាង​ខ្ញុំ​នឹង​ចាត់​តាម​វិធានការ​តាមផ្លូវ​ច្បាប់​។​


បន្ថែម​ពីលើ​នេះ​កញ្ញា លី ច័ន្ទ​សីហា ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ថ្មីៗ​នេះ​មាន​ម្ចាស់​Account Facebook ម្នាក់​មាន​ឈ្មោះថា Theary nai បាន​ព្យាយាម​ធ្វើ​រឿង​មិន​គប្បី​ជាច្រើន​មក​លើ​រូបខ្ញុំ​តាមរយៈ​ការ​​បញ្ជូន​សារ​ក៏ដូចជា​រូបភាព​ផ្សេង​ជាច្រើន​ទៅ​មិត្តភក្តិ​ ដែល​ស្គាល់​ខ្ញុំ​។ ​មិនតែប៉ុណ្ណោះ​ឈ្មោះ​នេះ ​ថែមទាំង​យក​រូបថត​បងធម៌​ និង​គូ​ដណ្តឹង​ខ្ញុំ​ផ្ញើ​ចូល​ទៅ​បងស្រី ម៉ៅ សី​ណាត តែ​នៅ​ពេល​ដែល ​សួរ​គេ​ក៏​ឆ្លើយ​ថា​ផ្ញើ​ច្រឡំ ​ដូច្នេះ​មិនដឹង​ម្ចាស់ Account Facebook ឈ្មោះថា​Theary nai នោះ​ចង់​មាន​ចេតនា​អ្វី​ឡើយ​។​

តារា​សម្តែង​កញ្ញា លី ច័ន្ទ សីហា បានបញ្ជាក់​ទៀត​ថា បើ​​​មក​មើល​នៅ​លើ​Profile​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Theary nai​គឺ​បាន​យក​រូប​ភាព​របស់ខ្ញុំ​ដាក់​តាំង​នៅ​លើ​នេះ​ទាំងស្រុង​តែម្តង ​ពោលគឺ​គ្រាប់​ប្តូរ​ចេញ​ឈ្មោះ​ផ្សេង​ប៉ុណ្ណោះ​។​ ម្យ៉ាងទៀត​ឈ្មោះ​នេះ​ ក៏បាន​យក​រូបថត​ខ្ញុំ​ទៅ​បង្ហោះ​នៅ​លើ​នោះ​ជាច្រើន​ទៀតផង​ ដូច្នេះ​បច្ចុប្បន្ន​កំពុងតែ​ស្វែងរក​ម្ចាស់​ពិត​ដោយហេតុថា​ខ្ញុំ​បាន​ដឹង​ពី​តម្រុយ​ខ្លះៗ​ចំពោះ​អត្តសញ្ញាណ​បុគ្គល​រូប​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114