ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងបញ្ជូនទាហានទៅការពារ តៃវ៉ាន់
ព្រឹទ្ធសមាជិកអាមេរិកលោក Lindsey Graham បានប្រកាសគាំទ្រសម្ព័ន្ធភាពការពារជាតិជាផ្លូវការជាមួយតៃវ៉ាន់ ហើយនឹងបញ្ជូនទាហានអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ចិន ខណៈការការពារកោះមួយនេះ គឺជាផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។
ថ្លែងទៅកាន់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋរូបនេះបានអះអាងថា គោលនយោបាយយុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាមេរិកលើកោះតៃវ៉ាន់ គួរតែត្រូវបានជំនួសដោយកិច្ចព្រមព្រៀងការពារកោះមួយនេះជាផ្លូវការ ។
ទន្ទឹមនោះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើយើងគួរមានកិច្ចព្រមព្រៀងការពារជាមួយកោះតៃវ៉ាន់ដែរឬទេ? លោក Graham បានឆ្លើយថា “ខ្ញុំនឹងបើកចំហរយ៉ាងខ្លាំងក្នុងការប្រើប្រាស់កងកម្លាំងអាមេរិកដើម្បីការពារតៃវ៉ាន់ ព្រោះវាស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់យើង” ។
សមាជិកសភារូបនេះបញ្ជាក់ទៀតថា លោកនឹងគាំទ្រការលក់យន្តហោះចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ទីក្រុងតៃប៉ិ ហើយនឹងគាំទ្រចលនានៃកងកម្លាំងសង្រ្គាមទៅកាន់កូរ៉េខាងត្បូង និងជប៉ុនផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានទាហានអាមេរិករាប់សិបនាក់កំពុងឈរជើងនៅលើកោះតៃវ៉ាន់ ខណៈកាសែត Wall Street Journal បានរាយការណ៍កាលពីខែកុម្ភៈថា ទីក្រុងវ៉ាស៊ីនតោនគ្រោងក៏គ្រោងនឹងបង្កើនចំនួនទាហានបន្ថែមទៀតចន្លោះពី ១០០ ទៅ ២០០ នាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ