Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យពង្រីកការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តជំរុញឲ្យពង្រីកទីផ្សារក្នុងស្រុកឲ្យបានទូលំទូលាយ ជាពិសេសជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបសំណេះសំណាល និងពិសារ​អាហារ​​សាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា នាល្ងាចថ្ងៃទី ១០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអ​ន្តរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់សម្រួលពាណិជ្ជកម្ម សំដៅកាត់បន្ថយថ្លៃនៃការធ្វើពាណិជ្ជកម្ម និងជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឲ្យបានទូលំទូលាយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមដោយជំរុញឲ្យខិតខំដើម្បីឲ្យប្រជាជនកម្ពុជា ប្រើប្រាស់នូវផលិតផលដែលផលិតបានក្នុងស្រុក ហើយកែច្នៃដោយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។ ម្យ៉ាងទៀត ត្រូវខិតខំជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ទេសចរណ៍ បន្ទាប់ពីកូវីដ កំពុងតែមានការឡើង កើនឡើងជាប្រចាំ បើយើងផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានទេសចរណ៍ តាមរយៈនៃផលិតផលដែលមានស្រាប់ ដូចជាគ្រាប់ស្វាយចន្ទីជាដើម មិនមានការចាំបាច់ណា ដើម្បីនាំពីបរទេសមកផ្គត់ផ្គង់ឲ្យទេសចរណ៍ក្នុងស្រុកនោះទេ»។

ប្រមុខរាជរដ្ឋាភិបាល លើកឡើងទៀតថា ផលិតផលដែលកែច្នៃនានា និងការផលិតរបស់កសិករ ត្រូវនាំទៅបណ្ដាសណ្ឋា គារដែលមានជនបរទេសស្នាក់នៅ ដែលជាការនាំចេញនៅនឹងកន្លែង។ ជាមួយគ្នានេះ កម្ពុជា មានទីផ្សារកាន់តែធំតាម រយៈកិច្ចព្រមព្រៀងអាសិប តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន តាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងដែលទើបបញ្ចប់​ការចរចារវាងកម្ពុជាជាមួយអារ៉ាប់អេមីរ៉ាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២៣ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៨ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម