ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេសិត​សិទ្ធិមនុស្ស UN ស៊ើបអង្កេត​ប្រទេស​មី​យ៉ាន់​ម៉ា​លើ​អំពើហិង្សា​ជន​រ៉ូ​ហ៊ីង​យ៉ា

អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ប្រេសិត​សិទ្ធិមនុស្ស​របស់ខ្លួន​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​ស៊ើបអង្កេត​កាន់តែខ្លាំង​ឡើងលើ​អំពើហិង្សា​ក្នុងប្រទេស​នេះ​រួមទាំង​ការបង្ក្រាប​របស់​យោធា​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នៅពេល​ពួកគេ​បំពេញ​ទស្សនកិច្ច​នៅ​សប្ដាហ៍​ក្រោយ ។​

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១២​ថ្ងៃ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី Yanghee Lee ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ ហើយក៏​នឹង​នាំ​លោកស្រី​ទៅកាន​រដ្ឋ Kachin ជា​កន្លែង​ដែល​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ផ្លស់​ទីលំនៅ​ដោយ​ការប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​ជនជាតិភាគតិច និង​កងទ័ព។

ការប៉ះទង្គិច​គ្នា​រវាង​យោធា​មី​យ៉ា​ម់​ម៉ា និង​ជនជាតិភាគតិច​បានកា​ត់​បន្ថយ​ការប្តេជ្ញា​ក្នុង​ការនាំយក​សន្តិភាព​ប្រទេស​នេះ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បន្ទាប់ពី​ការស្បថ​របស់​គណបក្ស​លោកស្រី​ទៅកាន់​រដ្ឋាភិបាល​កាលពី​ខែមីនា ឆ្នាំមុន។

លោកស្រី​ក៏បាន​ប្រឈម​នឹង​ការរិះគន់​ជា​អន្តរជាតិ​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការ​ខកខាន​ទប់ស្កាត់​នៅក្នុង​ការបង្ក្រាប​របស់​យោធា​លើ​អ្នកភូមិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​នភា​គ​ខាងជើង​រដ្ឋ​រ៉ា​ក់​ឃី​ន។
​តំបន់​នៃ​រដ្ឋ​រ៉ា​ឃី​ន​បាន​ស្ថិតនៅក្នុង​ការហាមឃាត់​មិន​ឲ្យ​ចេញ​ចាប់តាំងពី​ខែតុលា​ដោយ​កំពុង​បញ្ជូន​មនុស្ស​រាប់ម៉ឺន​នាក់​នៃ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ាង​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស។

លោកស្រី Lee បាន​រិះគន់​ការហាមឃាត់​មិន​ឲ្យ​ចេញ​នេះ​ថា​ជាការ​មិនអាច​ទទួលយក​បាន និង​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ចូលទៅក្នុង​ការអះអាង​ដែលថា ទាហាន​បាន​រំលោភ សម្លាប់ និង​ធ្វើ​ទារុណកម្ម​ជន​ស៊ីវិល​មកពី​ជនជាតិភាគតិច​មូស្លីម ខណៈដែល​កងទ័ព​បាន​បាន​បដិសេធ​យ៉ាងខ្លាំង​លើ​ការចោទប្រកាន់​នេះ។

លោកស្រី Lee ក៏បាន​រិះគន់​លើ​ការព្យាបាល​ជន​រ៉ូ​ហ៊ីង​យ៉ា ជា​អ្នក​ដែល​ត្រូវបាន​ស្អប់ខ្ពើម​ដោយ​មនុស្ស​ជាច្រើន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ។​
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​និយាយថា កងទ័ព​របស់ខ្លួន​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ត្រូវបាន​ដកចេញ​ពី​ប្រតិ​ប​ត្ដិ​ការ​បោសសំអាត​ស្របច្បាប់​តាម​ប្រមាញ់ “​ភេរ​វករ​” ដែល​បាន​វាយប្រហារ​ប៉ូលីស​នៅ​បង្គោល​ព្រំដែន​កាលពី​ខែតុលា ។​

កាលពី​ថ្ងៃ​ពុធ​គណៈកម្មការ​ស៊ើបអង្កេត​ផ្លូវការ​លើ​អំពើហិង្សា​បាន​ច្រានចោល​ការអះអាង​ដែលថា​កងកម្លាំង​សន្តិសុខ​កំពុងតែ​ព្យាយាម​ដើម្បី​បង្ខំ​ឲ្យ​ជន​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​ប្រទេស​នេះ និង​បាន​និយាយថា មិនមាន​ភស្តុតាង​ណា​ដែលថា​ កងទ័ព​បាន​អនុវត្ត​ការរំលោភ​នោះទេ ។

ប៉ុន្តែ​ថ្ងៃមុន​រដ្ឋាភិបាល​បាន​ឃុំខ្លួន​សមាជិក​ប៉ូលីស​ចំនួន​ប្រាំ​បីនាក់ បន្ទាប់ពី​វីដេអូ​មួយ​បាន​ផុស​ឡើង​ដែល​បង្ហាញ​ពី​មន្ត្រី​បាន​វាយដំ និង​ទាត់​ធាក់​អ្នកភូមិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​គ្មាន​អាវុធ៕
AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114