ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ខ្មែរ ​ចិញ្ចឹម​គោ​ ល​ក់​អាច​ម៌​គោ​ឲ្យ​អាជីវករ​វៀតណាម

ព្រៃវែង ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ខេត្តព្រៃវែង​បាន​ចិញ្ចឹម​គោ ជាច្រើន​ក្បាល យក​អាចម៍​គោ​ ដើម្បី​យក​ទៅល​ក់​ឲ្យ​អាជីវករ​វៀតណាម ហើយ​ពេល​ធ្វើស្រែ​ទិញ​ជីគីមី​ពី​វៀតណាម មក​ដាក់​ក្នុង​ស្រែ​វិញ​។

ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ ក្នុង​មួយ​គ្រួសារៗ​មាន​គោ​ច្រើន​ក្បាល ហើយ​បាន​លក់​អាចម៍គោ​ឲ្យ​វៀតណាម​រស់នៅ​ភូមិ​រលួស ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​ពួកគេ​បាន​កើប​អាចម៍គោ​ពី​ក្រោល ហាល ត្រឡប់​ចុះ ឡើង​ឲ្យ​អាចម៍គោ ស្ងួត ច្រក​ទៃ មួយ​បាវ បី​ពាន់​រៀល។

កសិករ​បន្ត​ថា ការសម្រេច ចិត្ត​យក​អាចម៍គោ លក់​ឲ្យ​ឈ្មួញ​វៀតណាម ដោយសារ​មិន​មាន​ចំណូល​ប្រចាំថ្ងៃ ទិញ ម្ហូប អាហារ និង​ឲ្យ​លុយ​ឲ្យ​កូន​ទៅ​សាលារៀន ហើយ ពេលធ្វើ​ស្រែដាក់ ជីគីមី​គេ​វិញ ប្រមូល​ផល​ស្រូវ​រួច ​ទើប​សង​ទាំង​ដើម​ទាំង​ការ​ថ្លៃ​ជី ពូជ និង​ថ្នាំ​កំចាត់​សត្វល្អិត ម្ល៉ោះហើយ​ទើប​មិន​មាន​លុយ​ចាយវាយ​ប្រចាំថ្ងៃ​។ ក្រុម​ឈ្មួញ​វៀតណាម​និយាយ​ថា ទិញ​អាចម៍គោ គឺ​ដើម្បី​យកទៅដាក់​លើ​ដំណាំ ដូចជា​ស្វាយ ចេក ដូង ស្រកានាគ ជាដើម​។ ពេល​ទិញ​ពីខ្មែរ យកទៅ វៀតណាម ដឹក​តាម​រ៉ឺម៉ក ហើយ​ទៅដល់​ព្រំដែន ផ្ទេរ​ដាក់​ទូក ដឹក​ឆ្លង​ព្រំដែន ទៅ​វៀតណាម​។

ប្រជាពលរដ្ឋ​បាន​បន្ថែម​ទៀត​ថា ពួកគាត់​មិន​ចង់​លក់​ទេ ពីព្រោះ​ជី​អាច​ម៌​គោ គឺជា​ជី​ល្អ​បំផុត​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ តែ​ដោយសារ​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​ផង ពេលខ្លះ​ចិញ្ចឹម​គោ​បាន​ច្រើន​លក់​គោ​ខ្លះ​ឲ្យ​កូន​រៀនសូត្រ​នឹង​គេ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684