Connect with us

ព័ត៌មានអន្ដរជាតិ

FBI ព្រមាន កុំឲ្យសាកថ្មទូរស័ព្ទ នៅទីសាធារណៈ

បានផុស

នៅ

FBI បានជំរុញជនជាតិអាមេរិក នៅឲ្យឆ្ងាយពីកន្លែងសាកថ្មទូរស័ព្ទដោយឥតគិតថ្លៃនៅតាមព្រលានយន្តហោះ សណ្ឋាគារ និងទីតាំងសាធារណៈផ្សេងទៀត ដោយនិយាយថា កន្លែងទាំងនោះ អាចប្រើដើម្បី Hack ចូលឧបករណ៍របស់ពលរដ្ឋ និងអាចគំរាមកំហែងដល់ភាពឯកជន។

(រូបថត៖ News Today)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើគេមិនច្បាស់ថាតើមានរឿងអ្វីទើប FBI ចេញការណែនាំនេះក៏ដោយ ប៉ុន្តែការិយាល័យ FBI នៅទីក្រុង Denver កាលពីពេលថ្មីៗនេះ បានលើកឡើងអំពីករណីប្រឆាំងនឹងកន្លែងសាកថ្មសាធារណៈ ដូចការណែនាំនៅលើគេហទំព័ររបស់ FBI ដែរ។

FBI ប្រកាសថា “សូមចៀសវាងការប្រើស្ថានីយសាកថ្មដោយឥតគិតថ្លៃនៅតាមព្រលានយន្តហោះ សណ្ឋាគារ ឬមជ្ឈមណ្ឌលផ្សារទំនើប។ មនុស្សអាក្រក់ បានស្វែងរកវិធីប្រើប្រាស់រន្ធ USB សាធារណៈ ដើម្បីបញ្ចូលមេរោគ និង Software ត្រួតពិនិត្យចូលទៅក្នុងឧបករណ៍នានា”។

(រូបថត៖ Getty Images)

គួរបញ្ជាក់ថា FBI មិនមែនជាភ្នាក់ងារសហព័ន្ធតែមួយ ដែលចេញការព្រមានអំពីឆ្នាំងសាកទូរស័ព្ទនោះទេ។ ដោយឡែក គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ក៏អះអាងដែរថា កម្មវិធីបង្កមេរោគអាចប្រើ USB ដើម្បីផ្ទេរវីរុសទៅឧបករណ៍របស់អ្នកប្រើ ដែលវិធីសាស្រ្តនេះត្រូវបានគេឲ្យឈ្មោះថា Juice Jacking”។ មេរោគបែបនេះ អាចចូលមើលទិន្នន័យរសើប រួមទាំងពាក្យសម្ងាត់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទូរស័ព្ទមួយចំនួន រួមទាំង iPhone ខ្លះផងដែរ មានប្រព័ន្ធការពារប្រឆាំងនឹងការវាយប្រហារដោយ “Juice Jacking”។ iPhone ទាំងនោះបានព្រមានអ្នកប្រើប្រាស់អំពីតំណរភ្ជាប់ដែលមិនគួរឲ្យទុកចិត្ត ប៉ុន្តែមេរោគដែលកាន់តែទំនើបនេះ អាចរំលងការជូនដំណឹងព្រមានទាំងនោះបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ FBI ចេញមុខអះអាងថា វីរុសកូវីដ១៩ ទំនងធ្លាយចេញពីមន្ទីរពិសោធន៍ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម