ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ប្រាំ​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ព្រលានយន្តហោះ Fort Lauderdale

ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ​ នៅ​ឯ​អាកាសយានដ្ឋាន Fort Lauderdale ដែល​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​រដ្ឋ Florida ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​ប្រាំ​នាក់​និង​រង​របួស​ចំនួន​ប្រាំបី​នាក់​ទៀត​ខណៈ​ដែល​អ្ន​ក​ធ្វើដំណើរ​ភ័យ​ស្លន់ស្លោ​បាន​រត់គេច​ខ្លួន​ទៅ​រក​ទី​សុវត្ថិភាព​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​កំណត់​ថា​ មានឈ្មោះ Esteban Santiago គឺ​ត្រូវបាន​នាំយកទៅ​ឃុំឃាំង​និង​ត្រូវ​បាន​ចោទសួរ​ដោយ FBI និង​ប៉ូលិស​មនុស្សឃាត​លើ​ការបាញ់ប្រហារ​ដែល​បាន​បិទ​ព្រលានយន្ត​ហោះ​អន្តរជាតិ​នេះ​និង​ច្រក​ផ្លូវ​ទៅកាន់​តំបន់​កា​រា​ប៊ី​ន​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ទីតាំង​យក​ឥ​វ៉ាន់​នៅ​ស្ថានីយ​ទី​២​ខណៈ​អ្នកដំណើរ​កំពុង​ប្រមូល​យក​ឥ​វ៉ាន់​របស់​ពួកគេ​ដែល​បង្ក​ជាការ​រំខាន​។

​សាក្សី​ម្នាក់​ឈ្មោះ John Schlicher បាន​ប្រាប់ Fox News ថា នៅពេលដែល​គាត់​យក​កាបូប​របស់គាត់ គាត់​បាន​ឮ​ការបាញ់ប្រហារ​លើកទីមួយ​។ គាត់​បាន​បន្តថា “​មនុស្ស​នៅ​ជិត​ខ្ញុំ​បាន​ដួល​ទៅនឹង​ដី វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ទេ។

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការបង្ហាញ​ភ្លាមៗ​ទេ​អំពី​ការ​ជម្រុញ​ឲ្យ​មានការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ដែលជា​កន្លែង​រីក​រាលដាល​នៃ​អំពើហិង្សា​កាំភ្លើង​។​

ទូរទស្សន៍ ABC News បាន​រាយការណ៍​ថា ខ្មាន់កាំភ្លើង​បានធ្វើ​ដំណើរ​ពី Alaska ទៅ Fort Lauderdale ដោយ​បាន​ឈប់​ក្នុង​រដ្ឋ Minnesota ។

អ្នក​វាយប្រហារ​តែម្នាក់ឯង​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Florida លោក Bill Nelson ដែល​ប្រាប់​ឈ្មោះ​ជន​សង្ស័យ​នោះបាន​និយាយថា គាត់​គឺមាន ID របស់​យោធា​ខណៈដែល​ភាពត្រឹមត្រូវ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ​។ នៅពេល​សួរថា​តើ​អំពើ​ភេរវកម្ម​គឺជា​ការជំរុញ​ឲ្យ​មានការ​វាយប្រហារ​នេះដែរ​ឬក៏​អត់​នោះ អាជ្ញាធរ​បាន​ប្រាប់​អ្នកកាសែត​នៅ​សន្និសីទកាសែត​មួយ​ថា វា​គឺ​ឆាប់​ពេក​ក្នុងការ​អះអាង​។ គួរ​បញ្ជាក់ថា ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការបាញ់ប្រហារ អ្នកដំណើរ​ជាច្រើន​គឺ​បាន​ស្ថិតនៅ​ខាងក្នុង​ព្រលានយន្តហោះ​ដើម្បី​រង់ចាំ​មើលថា​តើ​អ្វី​គ្រប់យ៉ាង​ត្រូវបាន​ដោះស្រាយ​រួចស្រេច​ហើយ​ឬ​នៅ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684