ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អ៊ីន​ធើណេត Baidu របស់​ចិន​បង្ហាញ​ឧបករណ៍​កុំព្យូទ័រ​ថ្មី​ដែល​មាន​ឈ្មោះថា Little នៅឯ​កន្លែង​តាំង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​នៅ Les Vegas

ក្រុមហ៊ុន​អ៊ីន​ធើណេ​ត​ចិន​ដ៏​សមខាន់ Baidu កំពុងតែ​ចេញទៅ​ខាងក្រៅ​ដើម្បី​ដាក់តាំង​ឲ្យ​គេ​ឃើញ​ច្បាស់​ជាមួយ​ឧបករណ៍ Little Fish គឺជា​មនុស្ស​យន្ត​គ្រួសារ​មួយ​ដែលជា​អ្នកបម្រើ​ពិតៗ និង​ត្រួត​ពិនិត្យ​ដោយ​សំឡេង​ប្រហាក់ប្រហែល និង Amagon Echo ឬក៏ Google Home នោះដែរ​។

Baidu បាន​បង្ហាញ “Little Fish” ជា​ឈ្មោះ​បកប្រែ​ពី​ឈ្មោះ​ចិន​របស់​វា​គឺ​ឈ្មោះ “Xiaoyu Zaijia” កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥ ខែមករា នៅឯ​កន្លែង​តាំង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​សម្រាប់​អ្នកប្រើប្រាស់ Consumer Electromics Show នៅ Las Vegas នៅមុន​ការ​ចេញផ្សាយ​របស់ខ្លួន​នៅ​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំនេះ​។ លោក Andrew Ng នាយក​អ្នកវិទ្យាសាស្ត្រ​របស់ Baidu បាន​និយាយថា “​ខ្ញុំ​យល់ថា ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​នៃ​ការប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​សន្ទនា​គ្នា​”​។ លោក Ng បាន​និយាយ​ដូច្នេះ​នៅពេល​បង្ហាញ Little Fish ដល់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP នៅ​ពីក្រោយ​ទ្វារ​បិទ​នៅ​កន្លែង​តាំងពិព័រណ៍​។ លោក Andrew Ng បាន​បន្ត​ថា យើង​បាន​ឃើញ​ផ្លូវ​ដ៏​ច្បាស់​មួយ​នៃ​ការផ្លាស់ប្តូរ​អ្វីៗ​តាម​ការសន្ទនា​ជាមួយ​កុំព្យូទ័រ។

ដោយ​ប្រើប្រាស់​សំឡេង​ដើម្បី​ទាក់ទង​ទៅវិញទៅមក​ជាមួយ​កុំព្យូទ័រ​ដែរ​មាន​សមត្ថភាព​ដើម្បី​រៀន​សូត្រ​ពីបទ​ពិសោធន៍​សំខាន់​នោះ​បច្ចេកវិទ្យា​នេះ គឺ​ស្ថិតនៅ​ក្នុងចំណោម​ទិន្នាការ​ដ៏​ក្តៅគគុក​មួយ​នៅ​ក្នុង​ការ​តាំងពិព័រណ៍​អេឡិចត្រូនិក CES​។ ការប្រមូលផ្តុំ​នៃ​អ្នក​ផលិត​ឧបករណ៍​បាន​បន្ថែម​សមត្ថភាព​ជំនួយ​ឌីជីថល​ជាមួយ​ការ​ជួយ​របស់ Alexa របស់ Amagon ឬក៏​បច្ចេកវិទ្យា​ជាមួយ Google Assistant Technology​។

មិន​ដូច​ឧបករណ៍ Amagon Alexa ឬក៏ Google Home ដែល​មិន​ស្គាល់​ឈ្មោះ​នោះទេ ដែល​ពឹង​ផ្អែកទៅ​លើ​មនុស្ស​សួរ​ព័ត៌មាន ឬក៏​ត្រួតពិនិត្យ​ឧបករណ៍​ទាំងឡាយ​ដោយ​ការនិយាយ​នោះទេ Little Fish ក៏​បង្ហាញ​លក្ខណៈ​នៃ​ការ​ស្ទាប​អេក្រង់​នៅ​ពីលើ​បាត​ដេ​ល​មាន​រាង​ជា​ភូគោល​របស់ខ្លួន​។ មានកា​មេ​រ៉ាមួយ​នៅ​ពីលើ​មុខ​ថាស​របស់​កុំព្យូទ័រ និង​អេក្រង់​វិល​ដើម្បី​រក្សា​មុខ​ទៅរក​អ្នក​និយាយ​។ លោក Ng បាន​បន្ថែមថា ការ​និយាយ​គឺជា​វិធី​ដែល​លឿន​បំផុត​សម្រាប់​អ្នក​ដើម្បី​ទាក់ទង​ជាមួយ​កុំព្យូទ័រ ប៉ុន្តែ​អេក្រង់​គឺជា​វិធី​ដ៏​រហ័ស​ក្រៃលែង​សម្រាប់​ម៉ាស៊ីន​មួយ​ដើម្បី​ទាក់ទង​ត្រឡប់​មក​អ្នក​វិញ​។ លោក Ng បាន​បញ្ជាក់​ថា ឧទាហរណ៍​វា​មាន​ឆាប់រហ័ស​ដើម្បី​ក្រឡេក​មើល​នូវ​បញ្ជី​ឈ្មោះ​ភោជនីយដ្ឋាន​កំពូលៗ​ដែល​បាន​ស្នើ​ពី Yelp ជាង​ការ​ស្តាប់​កុំព្យូទ័រ​ដែល​អាន​ឈ្មោះ​ទាំងអស់ និង​ការ​ពិពណ៌នា​ថែម​នោះ​។

Little Fish ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Duer Os របស់ Baidu ដែល​ត្រូវបាន​ប្រើប្រាស់​រួចហើយ​ដោយ​ឧបករណ៍​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ចិន​ដូចជា​កំណត់​កម្មវិធី​កីឡាប្រដាល់​ដ៏​កំពូលៗ​តាម​ទូរទស្សន៍​ដែល​អាច​ប្តូរ​ឆា​ណែ​ល​ដែល​បញ្ជា​ដោយ​សំឡេង ឬក៏​រកឃើញ​ឈ្មោះ​របស់​អ្នកដើរតួ​នៅ​លើ​អេក្រង់​នៅ​ពេល​អ្នក​សួរ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684