ព័ត៍មានទាន់​ហេតុការណ៏
Search

ទួរគី​ បណ្ដេញ​មន្ត្រី​ជាង​៦០០០​នាក់​ ក្រោយ​ការ​បង្ក្រាប​រដ្ឋប្រហារ​

​ប្រទេស​ទួរគី ​បាន​បណ្តេញ​ប៉ូលិស​រដ្ឋការ​ស៊ី​វិល និង​អ្នកស្រាវជ្រាវ​ថ្នាក់​បណ្ឌិត្យសភា​ជាង​៦០០០​នាក់ កាលពី​ថ្ងៃ​សុក្រ ដែល​នោះ​ជាការ​ប្រព្រឹត្ត​បន្ត​នៃ​ករណី​កើតមាន​រដ្ឋប្រហារ​មួយ​មិន​សម្រេច​កាលពី​ខែ​កក្កដា ឆ្នាំ​កន្លងទៅ នេះ​បើ​យោងតាម​ពាក្យ​ប្រកាស​ចេញផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​រដ្ឋកិច្ច Offical Gazette​។​

ក្រឹត្យ​នោះបាន​បង្គាប់​ឲ្យ​បញ្ចេញ​មន្ត្រី​ប៉ូលិស​២៦៨៧​នាក់ មន្ត្រី​មកពី​ក្រសួងយុត្តិធម៌​៨៣៨​នាក់ និង​មន្ត្រី​សាស្ត្រាចារ្យ​កម្រិត​បណ្ឌិត្យសភា​ជាង​៦៣០​នាក់ និង​ក្រុមមន្ត្រី​មកពី​កិច្ចការ​សាសនា​ដល់​ទៅ​១៣៥​នាក់​។​

​ក្រឹត្យ​បាន​លើកឡើងថា បុគ្គល​ដែល​នៅក្រៅ​ប្រទេស​ដែល​កំពុងតែ​ស្វែងរក​ដោយ​អាជ្ញាធរ​ទួរគី​ដែល​អាច​ត្រូវ​បាត់បង់​ភាពជា​ពលរដ្ឋ​ទួរគី ប្រសិនបើ​ពួកគេ​មិន​វិល​ត្រឡប់មក​ប្រទេស​វិញ​ក្នុង​រយៈពេល​៣​ខែ​វិញ​ទេ​។​
​ ​
មនុស្ស​ប្រមាណ​១២០០០០​នាក់​ ត្រូវ​ព្យួរការងារ ឬ​បណ្តេញចេញ​ចាប់តាំងពី​រដ្ឋប្រហារ ថ្វីបើ​ពួកគេ​រាប់ពាន់នាក់​ត្រូវបាន​ផ្តល់​ដំណែង​តួនាទី​ឲ្យ​វិញ​ក៏ដោយ​។​
​ ​
មនុស្ស​ជាង​៤១០០០​នាក់ ចាប់​ការឃុំ​ឃាំង​ក្នុងនោះ ​ត្រូវ​បញ្ជូនទៅ​កាត់ទោស​ក្នុងចំណោម​១០០០០០​នាក់ ដែល​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ថែមទៀត​។

រដ្ឋសភា​ទួរគី​ដែល​គ្របដណ្តប់​ដោយ​គណបក្ស​កាន់អំណាច AK Party បានអនុម័ត​នៅ​សប្ដាហ៍​នេះ​ពី​ការពន្យារពេល​ដាក់​ប្រទេស​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​បន្ទាន់​ក្នុង​រយៈពេល​៣​ខែ​បន្តទៀត​។​
​ ​
ប្រទេស​ទួរគី​ចោទប្រកាន់​ លោក Gulen និង​ក្រុម​អ្នកដើរ​តាម​គាត់​ថា ជា​ក្រុម​ដែល​ស្ថិតនៅក្នុង​អង្គការ FETO (The Gulenist Terror Organisation) ថា ស្ថិតនៅ​ពីក្រោយ​រដ្ឋប្រហារ​ថ្ងៃ​១៧ ខែកក្កដា​។ លោក Gulen បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងឡាយ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114