ព័ត៍មានទាន់​ហេតុការណ៏
Search

​អ៊ីស្រាអែល កាត់​មូលនិធិ​សម្រាប់​ផ្តល់​ឲ្យ​សហប្រជាជាតិ​៦​លាន​ដុល្លារ ​ចំពោះ​ដំណោះស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​តាំង​ទីលំនៅ​ថ្មី​

ប្រទេស​អ៊ីស្រា​អែល​ បានប្រកាស​ពី​ការ​កាត់ទឹក​ប្រាក់​ប្រមាណ​៦​លាន​ដុល្លារ​នៅក្នុង​ការផ្តល់​ជា​មូលនិធិ​ប្រចាំឆ្នាំ​របស់ខ្លួន​ឲ្យ​ទៅ​សហប្រជាជាតិ​នៅ​ឆ្នាំនេះ ដើម្បី​ជាការ​ប្រឆាំង​តវ៉ា​ទៅនឹង​ដំណោះ​ស្រាយ​របស់​ក្រុមប្រឹក្សា​ស​និ្ត​សុខ​កាលពី​ខែ​មុន ដែល​ថ្កោល​ប្រទេស​អ៊ីស្រា​អែល​​ចំពោះ​ការតាំង​ទី​លំនៅ​ថ្មី​ថា ជាការ​រំលោភ​ជាក់ស្តែង​ស្ថិតនៅក្រោម​ច្បាប់​អន្តរជាតិ​។​

បេសកកម្ម​នៅ​អង្គការសហប្រជាជាតិរ​បស់​ប្រទេស​អ៊ីស្រា​អែល​​បាន​លើកឡើងថា សាច់ប្រាក់​ដែល​កាត់​នេះ​តំណាង​ឲ្យ​ការរួមវិភាគទាន​រប​ស់​អ៊ីស្រា​អែល​​ដល់​ថវិកា​និយតភាព​របស់​សហប្រជាជាតិ​ដែល​សរុប​មាន​ដល់​ទៅ​ជាង​៤០​លាន​ដុល្លារ​។​
​ ​
អ្នកនាំពាក្យ​របស់​សហ​ប្រជាជាតិ​ លោក Stephane Dujarric ដែល​ត្រូវបាន​ស្នើសុំ​ឲ្យ​មានការ​អធិប្បាយ​នោះ​បាន​ឆ្លើយថា យើងខ្ញុំ​មិនបាន​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។​
​ ​
បេសកកម្ម​សហប្រជាជាតិ​រ​ប់ស​អ៊ីស្រា​អែល​​បាន​និយាយថា ការ​កាត់​នៅក្នុង​មូលនិធិ នេះ​គឺធ្វើឡើង​ជា​លើកទីមួយ​នៅក្នុង​ការ​កាត់​ពេល​ជា​ហូរហែ​ថែមទៀត​ដោយ​ស្ថិតនៅក្រោម​ការពិចារណា​វិនិច្ឆ័យ​ដោយ​ក្រសួងការបរទេស និង​របស់​បេសកកម្ម​នៅ​សហប្រជាជាតិ​ក្នុង​ប្រតិកម្ម​ទៅ​នឹង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​ស​និ្ត​សុខ​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
ប្រធានាធិបតី​ដែល​ទើបតែ​ជាប់ឆ្នោត​នៃ​សហរដ្ឋ​អាមេរិក​បាន​ទិតៀន​ការបើក​ភ្លើង​ខៀវ​របស់​លោក អូ​បា​ម៉ា ចំពោះ​ការ​ថ្កោលទោស​ទៅលើ​ក្រុមប្រឹក្សា​ស​និ្ត​សុខ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114