ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ៖ ម៉ិកស៊ីកូ​ នឹង​ត្រូវ​ចំណាយ​ការសាងសង់​កំពែង​ព្រំដែន​នៅ​ពេល​បន្ទាប់មក

លោក Donald Trump ត្រូវបាន​ចាប់បង្ខំ​ឲ្យ​និយាយ​ថា ប្រទេស​ម៉ិកស៊ីកូ​ នឹងត្រូវ​ចំណាយ​សម្រាប់​ផែន​ការ​សាងសង់​កំផែង​ព្រំដែន​នៅពេល​បន្ទាប់មក ​បន្ទាប់​ពី​ក្រុមមន្ត្រី​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​បញ្ជាក់​ប្រាប់​សភា​ខុស​ក្រេស និង​អ្នក​ត្រូវ​បង់ពន្ធដារ​អា​មេរិក​នៅពេល​ត្រូវអនុម័ត​សេចក្តីស្នើច្បាប់​។​
​ ​
ប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោត​បាន​ឆ្លើយតប​បន្ទាប់ពី​របាយការណ៍​ទាំងឡាយ​លើកឡើងថា ក្រុម​មន្ត្រី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយថា សភា​ខុន​ក្រេស ​អាច​នឹង​អនុម័ត​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ជា​កំផែង​ព្រំដែន​នោះ​។​
​ ​
កំផែង​ព្រំដែន និង​ការសន្យា​ដែលថា ម៉ិកស៊ីកូ​ត្រូវតែ​ចំណាយ​ប្រាក់​ទៅលើ​ការសាងសង់​ធ្លាប់​ត្រូវបាន​ការ​ទិតៀន​ម្តង​ហើយ​ម្តងទៀត ក្នុង​ភាពមិនប្រាកដប្រជា ​ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ទំនាក់ទំនង​ថែម​ទៀត​។​
​ ​
បើ​និយាយ​ឲ្យ​ចំ​ទៅ គឺថា​តើ​ការចាប់​បង្ខំ​ឲ្យ​ប្រទេសម៉ិកស៊ីកូ​ ត្រូវ​ចំណាយ​ទៅលើ​ការសាងសង់​កំផែង​ព្រំដែន​នោះបាន​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ប្រធានាធិបតី ដែល​ទើបតែ​ជាប់ឆ្នោត​នោះ​ដោយ​របៀប​ណា​។​

​ការជំទាស់​របស់​ប្រទេស​ម៉ិកស៊ីកូ​ទៅលើ​ការចំណាយ​ការសាងសង់​កំផែង​ព្រំដែន​នោះ គឺ​មិន​ងាយ​បោះបង់ចោល​ឡើយ​។

បើ​និយាយ​ពី​ការធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​របស់ លោក Donald Trump វិញ លោក​បាន​លើក​ឡើង​ថា លោក​នឹង​អាច​កាត់​ការផ្ទេរ​ប្រាក់​ដែល​ផ្ញើ​ទៅ​ឲ្យ​ក្រុមគ្រួសារ​ម៉ិកស៊ីកូ​​ពី​ក្រុម​អន្តោ​ប្រវេសន៍​ដែល​រស់នៅក្នុង​សហរដ្ឋ​អាមរិក​ដែល​បាន​ផ្ញើ​ប្រាក់​ដល់​ទៅ​ជាង​២៤​ប៊ី​លាន​ដុល្លារ​ ​ផ្ញើ​ទៅ​ប្រទេស​របស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ​នោះ​៕

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114