ព័ត៍មានទាន់​ហេតុការណ៏
Search

នាង Jolin Tsai បែក​គ្នា​ពី​មិត្ត​ប្រុស​មិនយូរប៉ុន្មាន​ថា “​គ្មាន​រឿង​អ្វី​ដែល​ដាក់ចុះ​មិន​បានទេ​”

តៃវ៉ាន់ ​៖ បន្ទាប់ពី​ព័ត៌មាន​បែកបាក់​ស្នេហា រវាង​តារាចម្រៀង​ស្រី​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ​មួយរូប គឺ​នាង Jolin Tsai និង​តារា​សម្ដែង​ប្រុស​លោក Vivian Dawson ត្រូវបាន​ធ្លាយ​ចេញ រហូតមកទល់​ពេល​ថ្មីៗ​នេះ តារា​ស្រី​នាង Jolin ត្រូវបាន​គេ​ដឹងថា រូបនាង​បានផ្ដល់​បទសម្ភាសន៍​មួយ ទាក់ទង​ទៅនឹង​រឿង​បែក​គ្នា​ជា​មិត្ត​ប្រុស​នេះ ជា​លើកដំបូង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន ពី​គេហទំព័រ​តៃវ៉ាន់​មួយ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា​នេះ។

​តារា​សម្ដែង​ស្រី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ចំៗ​ថា គ្មាន​រឿង​អ្វីដែល​រូបនាង​ដាក់ចុះ​មិនបាន​នោះ​ទេ ហើយ​រូប​នាង​មិនមែន​ជា​ក្មេងស្រី​ម្នាក់ ដែល​ស្រលាញ់​ដល់​ថ្នាក់​ល្ងីល្ងើ​នោះ​ទេ​។ ចំពោះ​មូលហេតុ​ពិតប្រាកដ ដែល​រូប​នាង​បែក​គ្នា​នោះ គឺ​មិត្ត​ប្រុស​របស់​នាង​តែងតែ​ខឹង​ដូច​កូនក្មេង​។

​ជា​ចុង​ក្រោយពី​ប្រភព​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ គេ​ក៏បាន​កត់​សម្គាល់ថា តារា​ស្រី​នាង Jolin គឺ​ហាក់​មិន​រង​ឥទ្ធិពល​ពី​ពិភព​ខាងក្រៅ​នោះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ បើ​នៅលើ​ឆាក​ប្រគំ​តន្ដ្រី​វិញ គឺ​នៅតែមាន​ស្នាមញញឹម​ដ៏​ជឿជាក់ និង​ស្រស់ស្អាត​ដដែល៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114