ព័ត៍មានទាន់​ហេតុការណ៏
Search

នាង Li Xiaolu ត្រូវបាន​គេ​រិះគន់​ផ្អើល ខណៈដែល​រូបភាព​ថ្មីៗ​របស់​នាង​បាន​លេចឡើង​

ចិន ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ គេ​បាន​សង្កេត​ឃើញ​ថា តារា​សម្ដែង​ស្រី​ដែលមាន​កេ​រ្តិ៍​ឈ្មោះ​ល្បី​គួរសម និង​ត្រូវជា​ភរិយា​របស់​តារា​សម្ដែង​ប្រុស​ដ៏​ល្បី​មួយ​រូបលោក Jia Nailiang គឺ​នាង Li Xiaolu កំពុងតែ​ត្រូវ​បាន​មហាជន នៅតាម​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត ព្រួត​គ្នា​រិះគន់​ផ្អើល ខណៈពេលដែល​រូបភាព​ដ៏​ថ្មីស្រឡាង បំផុត​របស់​នាង​បាន​លេចឡើង​។

នៅក្នុង​រូបភាព​ទាំងនោះ គឺ​គេ​បាន​សង្កេត​ឃើញ​ថា តារា​ស្រី​ខាងលើ គឺ​បាន​ស្លៀក​រ៉ូ​ប​ផ្កា​វែង​អន្លាយ​ពណ៌​ស ឈរ​ផ្អែក​ជញ្ជាំង បង្ហាញ​រាងរៅ​ដ៏​តូច​ច្រឡឹង​របស់​ខ្លួន ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់​ឆើត មើលទៅ​ស្អាត​ម្យ៉ាងដែរ​។

ដោយឡែក ទន្ទឹម​នឹង​ការ​បង្ហាញ​ខ្លួន​នូវ​រូបភាព​ថ្មីៗ​ទាំងនោះ មិនយូរប៉ុន្មាន គេ​ក៏បាន​ប្រទះ​ឃើញថា មានមតិ​រិះគន់​របស់​មហាជន​មិនតិច​ទេ បាន​សរសេរ​នៅ​ពីក្រោម​រូបភាព ដោយមាន​អ្នកខ្លះ​បាន​បញ្ចេញមតិ​ថា “​នរណា​គេ​ហ្នឹង មើល​មិន​ស្គាល់​?”, “​កែ​សម្ផស្ស​ឡើង​មើល​លែង​ស្គាល់​បាត់​”, “​ដូរ​មុខ​ទៀតហើយ​?” , “​ពិបាក​មើល​ណាស់ គ្មាន​ធម្មជាតិ​អី​សោះ​” ជាដើម​ផងដែរ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114