ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Man City​លត់​ក្រុម West Ham​មិន​ឲ្យ​ងើបមុខ​រួច​៥-០​នៅ​ការប្រកួត FA Cup

ក្រុម Man City​លត់​ក្រុម West Ham​មិន​ឲ្យ​ងើបមុខ​រួច​៥-០​ដើម្បី​ឲ្យ​លោក Pep Guardiola មាននូវ​កំណត់ត្រា​ដ៏​ល្អឥតខ្ចោះ​មួយ​នៅ​ការប្រកួត FA Cup ខណៈដែល​ពួកគេ​បោះជំហាន​ទៅដល់​ការប្រកួត​ជុំ​ទី​៤​ជាមួយនឹង​ជ័យជំនះ​ដ៏​មហាលោតផ្លោះ​នៅក្នុង​ទឹកដី London Stadium កាលពី​ថ្ងៃ​សុក្រ​។

ក្រោយ​ធ្វើការ​នាំមុខ​តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Yaya Toure ក្រុម​ជើងឯក FA Cup៥​ជំនាន់​មួយ​នេះ ហាក់​ដូច​ជា​លេង​មាន​សន្ទុះ​ខ្លាំង​បំផុត​លើ​គូប្រកួត​របស់ខ្លួន ដោយ​មិន​បណ្តោយ​ឲ្យ​ក្រុម West Ham​មានឱកាស​តបត​វិញ​ឡើយ​។

ក្រុម​ភ្ញៀវ​បាន​ធ្វើ​ការ​នាំមុខ​៣-០​ទៅ​ហើយ​មុន​ពេល​សម្រាក​ការប្រកួត​តង់​ទី​១ ក្រោយពី​មានការ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Havard Nordtveit និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាករ David Silva។

កីឡាករ Sergio Aguero បាន​បន្ថែម​គ្រាប់​បាល់​ទី​៤​នៅក្នុង​តង់​ទី​២ ដើម្បី​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Man City​ហើយ​ខ្សែការពារ John Stones រកបាន​គ្រាប់​បាល់​លើកដំបូង​របស់​ខ្លួន​ឲ្យ​ក្រុម​ពី​ការ​លោត​តែ​តបាល់​នៅ​៧​នាទីចុងក្រោយ​។

សូម​បញ្ជាក់​ថា ជ័យជំនះ​ភ្ល្លូកទឹកភ្លូកដី​នេះ​ដែរ បាន​កើតឡើង​ក្រោយពី​បាន​លត់​ក្រុម Burnley នៅ​ការប្រកួត Premier League កាលពី​ថ្ងៃ​ចន្ទ និង​បន្ទាប់ពី​ចាញ់​ក្រុម​ប្រជែង Liverpool​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114