ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Wayne Rooney វិលត្រឡប់​មកកាន់​ក្រុម Man Utd​ពេល​ជួប​ជាមួយ​ក្រុម Reading​នៅ​ការប្រកួត FA Cup

ប្រធាន​ក្រុម Wayne Rooney បាន​វិលត្រឡប់​មកកាន់​ការប្រកួត​របស់​ក្រុម Man Utd​វិញ​ហើយ​នា​ចុង​សប្តាហ៍​នេះ ពេល​ជួប​ជាមួយ​ក្រុម Reading មកពី​ក្របខណ្ឌ Championship នៅ​ការប្រកួត​ជុំ​ទី​៣ FA Cup ខណៈដែល​ក្រុម​ឡើង​ការពារ​ជើងឯក​មួយ​នេះ ចង់​ឈ្នះ​ពាន​ជាប់​កំណត់ត្រា​មួយ​នេះ​ជា​លើក​ទី​១៣​។

ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​ម្នាក់​នេះ បាន​លេង​កាលពីពេល​៣​សប្តាហ៍​មុន ពោលគឺ​បាន​អវត្តមាន​ពី​ការប្រកួត​សំខាន់ៗ​ជាច្រើន​អំឡុង​រដូវ​កាល​បុណ្យ​ណូអែល ដោយសារ​បញ្ហា​សាច់ដុំ​។​

កីឡាករ Rooney នៅសល់តែ​១​គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​តាម​បាន​ស្មើ​គ្រាប់​បាល់​ជាប់​កំណត់ត្រា​ក្លិប​២៤៩​គ្រាប់​របស់​វិ​បុរស​បាល់ទាត់ Bobby Charlton ហើយ​អ្នកចាត់ការ Jose Mourinho បាន​និយាយថា លោក​នឹង​អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុម​ម្នាក់នេះ ចូល​លេង​ពេល​ជួប​ជាមួយ​ក្រុម Reading​នៅក្នុង​ទឹកដី Old Trafford ជាមួយនឹង​អ្នកចាំទី​ជម្រើស​ទី​២ Sergio Romero ខណៈដែល​ក្រុម​ចង់​ឈ្នះ​ការប្រកួត​៨​លើក​ជាប់ៗ​គ្នា​។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ​អនាគត​របស់​កីឡាករ Morgan Schneiderlin និង​កីឡាករ Memphis Depay មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ​។

ខណៈនោះ​ដែរ ក្លិប West Bromwich កំពុង​សំឡឹង​ចង់បាន​កីឡាករ Schneiderlin ដែលមាន​ការជាប់​ពាក់ព័ន្ធ​ផងដែរ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប Everton ស្រប​ពេលដែល​កីឡាករ Depay ក្លាយជា​គោលដៅ​ចង់បាន​របស់​ក្លិប AS Roma។

លោក Mourinho បាន​និយាយថា ស្ថានភាព​គឺ​ដូចគ្នា កីឡាករ​ទាំងពីរ​នាក់ លោក​នឹង​អនុញ្ញាត​ឲ្យ​ចាកចេញ បើសិនជា​ការផ្តល់ជូន​ត្រឹមត្រូវ​ហើយ​នោះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114