ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Marco Silva សង្ឃឹមថា​អព្ភូតហេតុ​នឹង​កើតឡើង​នៅក្នុង​ក្រុម Hull City

អ្នកចាត់ការ​ថ្មី Marco Silva ទំនងជា​មិនអាច​ក្លាយជា​មនុស្ស​ពិសេស​អ្វី​នោះទេ​សម្រាប់​ក្រុម Hull City​ប៉ុន្តែ​លោក​សង្ឃឹម​ជឿជាក់ថា អព្ភូតហេតុ​នឹង​អាច​កើតមាន​នៅក្នុង​ក្រុម​មួយ​នេះ ដើម្បី​រស់រាន​នៅ​យុទ្ធនាការ​បាល់ទាត់​កំពូល Premier League ។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣៩​ឆ្នាំ​ម្នាក់នេះ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​មុន​ការប្រកួត FA Cup ជុំ​ទី​៣​នា​ចុង​សប្តាហ៍​នេះ ជាមួយ​ក្រុម Swansea City ថា​បើសិនជា​លោក​គ្មាន​ជំនឿ​ទេនោះ គឺ​លោក​ច្បាស់​ជា​មិនអាច​មកឈរ​នៅទីនេះ​បានទេ​។​

លោក​និយាយ​ថា ​លោក​ដឹង​ថា​មាន​មនុស្ស​ច្រើន​និយាយ​ថា​យើង​ត្រូវការ​អព្ភូតហេតុ​ដើម្បី​បន្ត​ឈរជើង​នៅ​ក្របខណ្ឌ Premier League ហើយ​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​និយាយ​បែបនេះ​។ ប៉ុន្តែ​ជួនកាល​អព្ភូត​អាច​នឹង​កើតមានឡើង​ដែរ​។

លោក Marco Silva ដែល​កុងត្រា​របស់លោក​នឹង​ផុតកំណត់​នៅ​ដំណាច់​រដូវ​កាលនោះ បាន​បន្តថា​យើង​នឹង​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត ហើយ​ប្រហែលជា​នៅ​ខែឧសភា អព្ភូតហេតុ​មួយ​ប្រាកដជា​អាច​កើតឡើង​ជាក់​ជាពុំខាន​ឡើយ ។ យើង​នឹង​រង់​ចាំមើល​ទាំងអស់គ្នា ។​

លោក Silva បញ្ជាក់​ថា ក្រុម Hull City​គឺជា​ការងារ​ប្រកួតប្រជែង​ដាច់ដោយឡែក​មួយ ហើយ​លោក​សូម​ធ្វើការ​ច្រើន​ចោល​ចំពោះ​ការ​ប្រៀបប្រដូច​រួប​លោក​ទៅនឹង​មនុស្ស​ពិសេស Jose Mourinho អ្នកចាត់ការ​របស់​ក្លិប Man Utd​និង​ជា​អតីត​អ្នកចាត់ការ​របស់​ក្លិប Chelsea​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម Hull City​កំពុង​ឈរ​នៅ​បាត​តារាង មាន​២​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Swansea និង​ក្រុម Sunderland ហើយ​លេង​មិនដែល​ឈ្នះ​គេ​សោះ​នៅ​៩​ប្រកួត​ក្រុម League​ចុងក្រោយ​នេះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114