Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជំរុញឲ្យកងទ័ពចិន ពង្រឹងការហ្វឹកហ្វឺនសម្រាប់សមរភូមិជាក់ស្តែង

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ពង្រឹងការហ្វឹកហ្វឺនយោធា តម្រង់ឆ្ពោះទៅរកការប្រយុទ្ធជាក់ស្តែង បន្ទាប់ពីទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាដែលមានគោលបំណងបំភិតបំភ័យទីក្រុងតៃប៉ិ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់លោក ស៊ី ធ្វើឡើងក្នុងដំណើរត្រួតពិនិត្យកងទ័ពជើងទឹកកាលពីថ្ងៃពុធទី១២ខែមេសា ហើយកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ បន្ទាប់ពីការបង្ហាញសាច់ដុំយោធាដោយទីក្រុងប៉េកាំង នៅជុំវិញកោះតៃវ៉ាន់។

យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV, លោក ស៊ី បានប្រាប់កងទ័ពជើងទឹកនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនថា យោធាត្រូវតែការពារអធិបតេយ្យ ដែនដី និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិនយ៉ាងម៉ឺងម៉ាត់ ហើយខិតខំការពារស្ថិរភាព។ លោកបន្ថែមថា ប្រទេសចិនត្រូវតែមានគំនិតច្នៃប្រឌិតថ្មី និងវិធីសាស្រ្តក្នុងការប្រយុទ្ធ។

កងទ័ពចិន (រូបថត៖ AFP)

គួរបញ្ជាក់ថា ប្រទេសចិនកាលពីថ្ងៃចន្ទ បានបញ្ចប់សមយុទ្ធយោធារយៈពេលបីថ្ងៃ ដែលធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន របស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក។

ទីក្រុងប៉េកាំងក៏ខឹងសម្បា ចំពោះផែនការរបស់កងកម្លាំងអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានទ័ពនៅក្នុងប្រទេសហ្វីលីពីន រួមទាំងទីតាំងមួយនៅជិតកោះតៃវ៉ាន់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន បញ្ជូនយន្តហោះ ៧០គ្រឿង ឡោមព័ទ្ធ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម