Connect with us

ជីវិតកម្សាន្ដ

Ariana Grande ទម្លាយមូលហេតុធ្វើឲ្យរូបនាងស្គមស្បែកដណ្ដប់ឆ្អឹង

បានផុស

នៅ

តារាចម្រៀង Ariana Grande បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភនៅពេលដែលនាងបង្ហាញខ្លួនជាមួយនឹងរូបរាងស្គមក្នុងកម្មវិធីតន្ត្រីនាពេលថ្មីៗនេះ ស្របពេលជាមួយនាងក៏ទម្លាយមូលហេតុធ្វើឲ្យរូបកាយស្គមស្បែកដណ្ដប់ឆ្អឹង ដោយសារនាងត្រូវតែទទួលការព្យាបាលជំងឺធ្លាក់ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១១ ខែមេសា តារាចម្រៀង Ariana Grande បានបង្ហោះវីដេអូនិយាយដល់អ្នកគាំទ្រអំពី រូបថតដ៏គួរឱ្យភ្ញាក់ផ្អើលនោះ។ នាងបានចែករំលែកថា “រូបកាយក្នុងរូបនេះគឺជារូបដែលមិនមានសុខភាពល្អបំផុតរបស់ខ្ញុំ។ ការលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តច្រើនធ្វើឱ្យខ្ញុំទទួលទានអាហារ មិនបានល្អ ទើបឈានដល់ស្ថានភាពបែបនេះ”។ នាងបានបន្តទៀតថា ”តាមរយៈពេលនៃការព្យាបាលគឺជាពេលវេលាដ៏អាក្រក់បំផុតនៃជីវិតរបស់នាង”។

ជាចុងក្រោយនាងបានបន្ថែមទៀតថា”មិនថាអ្នក មានទម្ងន់ប៉ុន្មាន ឬស្ទីលតុបតែងខ្លួនបែបណាក៏ដោយ ក៏អ្នកស្អាតតាមរបៀបរបស់អ្នក”។ ដំបូងឡើយ Ariana មានបំណងមិននិយាយ ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តពន្យល់ ដើម្បីឲ្យអ្នកគាំទ្របានយល់ពីនាងកាន់តែច្បាស់។ តារាចម្រៀងរូបនេះ ក៏ចាត់ទុកថានេះជាការលើកទឹកចិត្តនិងការគាំទ្រដល់អ្នកដែលមានស្ថានភាពដូចនាងដែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែល Ariana Grande បើកចំហរអំពីការតស៊ូរបស់នាងជាមួយនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ពីមុននាងបាននិយាយថានាងទទួលរងពីជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) បន្ទាប់ពីការផ្ទុះគ្រាប់បែកនៅឯការប្រគុំតន្ត្រីរបស់នាងក្នុងឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្ស២២នាក់ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ធ្លាយរូបភាពរបស់ Rosé ផ្ទុះការសង្ស័យថា នាងប្រើប្រាស់គ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៣ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៣ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម