ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ព​អ៊ីស្រាអែល​និយាយ​ការពារ​ការ​ឆ្លើយតប​របស់​ទាហាន​ ចំពោះ​ការវាយប្រហារ​សម្លាប់​មនុស្ស​

កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ការពារ​ចំពោះ​ការ​ឆ្លើយតប​របស់​កង​ទ័ព ​ក្នុង​ការ​វាយប្រហារ​ដោយ​រថយន្ត​នៅ​ទីក្រុង Jerusalem កាលពី​ថ្ងៃអាទិត្យ​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​បួន​នាក់​បន្ទាប់ពី​មាន​ការ​អះអាង​ថា ពួកគេ​មានការ​ស្ទាក់ស្ទើរ​ដោយសារតែ​ការ​ផ្តន្ទាទោស​ ពីបទ​មនុស្សឃាត​នា​ពេល​ថ្មីៗ​នេះ​លើ​ទាហាន​ម្នាក់។

បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​បើក​រថយន្ត​បុក​ចូល​ហ្វូង​ទាហាន​ក្នុង​ទីក្រុង Jerusalem ដោយ​បាន​សម្លាប់​ទាហាន​ចំនួន​បួន​នាក់​និង​របួស​១៧​នាក់​។ មន្ត្រី​សន្តិសុខ​ប៉ា​ឡេ​ស្ទី​ន​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​គឺជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ​ជាង​មកពី​សង្កាត់ Jabal Mukaber ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប៉ា​ឡេ​ស្ទី​ន​បាន​ផ្សាយ​ថា គាត់​មានឈ្មោះ Fadi Al-Qanbar ។​

ជាមួយគ្នា​នោះ យោធា​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងនោះ​គឺមាន​បីនាក់​ជា​ទាហាន​ស្រី​ឈ្មោះ Yael Yekoutiel, Shir Hadjaj, Shira Tzour និង​ទាហាន​ប្រុស​ម្នាក់​ឈ្មោះ Erez Auerbach ។ ពួកគេ​ទាំងអស់​គឺ​សុទ្ធ​តែមាន​អាយុ​ប្រហែល​២០​ឆ្នាំ​។

វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ​បាន​បង្ហាញថា​រថយន្ត​បាន​បុក​រះ​ចូល​ក្រុម​មួយ​ហើយ​បន្ទាប់មក​បាន​ថយ​ក្រោយ​វិញ​មុនពេល​ឈប់​។ ទាហាន​បួន​នាក់​ត្រូវបាន​សម្លាប់​ព្រមទាំង​អ្នកបើកបរ​ផងដែរ​។ខណៈ​ពេល​ដែល​ទាហាន​មួយចំនួន​បាន​រត់គេចខ្លួន ទាហាន​ខ្លះ​នៅ​កន្លែងកើតហេតុ​បាន​បើក​ការ​បាញ់​ប្រហារ​ហើយ​យោធា​ដែល​បាន​ចែកចាយ​វីដេអូ​នៃ​ទាហាន​ម្នា​ក់បាន​និយាយថា គាត់​បាន​បាញ់​បន្ទាប់ពី​បាន​ដឹង​ថា វា​មិន​មែនជា​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​និង​នៅ​កន្លែង​ផ្សេងទៀត​បាន​អះអាងថា​ពួកគេ​បាន​ស្ទាក់ស្ទើរ​បន្ទាប់ពី​ការ​ផ្តន្ទាទោស​ពីបទ​មនុស្សឃាត​កាលពី​សប្ដាហ៍​មុន​លើ​ទាហាន​ម្នាក់​ដែល​បាន​បាញ់សម្លាប់​អ្នក​ប៉ា​ឡេ​ស្ទី​ន​ដែល​រងរបួស​ម្នាក់​ខណៈ​ដែល​គាត់​ដេក​លើ​ដី។

អ្នកនាំពាក្យ​កងទ័ព Moti Almoz បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការស៊ើបអង្កេត​មួយ​កំពុង​ដំណើរការ​ប៉ុន្តែ​ការវាយប្រហារ​នេះ​មាន​រយៈពេល​ប៉ុន្មាន​វិនាទី​ហើយ​នៅពេលដែល​ពួក​ទាហាន​ដឹងថា វា​គឺជា​ការវាយប្រហារ​មួយ​នោះ ពួកគេ​បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​ទិសដៅ​នៃ​រថយន្ត​នេះ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684